បរទេស៖ ភោជនីយដ្ឋានជប៉ុនមួយកន្លែងដែលមានឈ្មោះថា Sushiya no Nohachi បានបង្កើត Sushi តូចជាងគេបំផុតលើពិភពលោក ដោយប្រើតែអង្ករមួយគ្រាប់ប៉ុណ្ណោះ។

យោងតាមគេហទំព័រអន្តរជាតិ Audicity Central ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូថា ភោជនីយដ្ឋានមួយក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា Sushiya no Nohachi គឺជាភោជនីយដ្ឋានស៊ូស៊ីដ៏ល្បីល្បាញនៅតំបន់ Asakusa នៃទីក្រុងតូក្យូ ដែលមានលក្ខណៈពិសេសក្នុងការបម្រើអាហារស៊ូស៊ីតូចជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងអង្ករមួយគ្រាប់ប៉ុណ្ណោះ។Tiny Sushi at Sushiya no Nohachi - Taito, Tokyo - Japan Travel

ដូច្នេះហើយ ដុំស៊ូស៊ីនីមួយៗត្រូវបានទាមទារភាពច្បាស់លាស់ និងភាពល្អិតល្អន់ច្រើន ដោយសារទំហំតូចរបស់វា ទើបហាងកំណត់ចំនួនដែលពួកគេធ្វើក្នុងមួយសប្តាហ៍ ដោយក្នុងមួយសប្តាហ៍នឹងត្រូវបានបម្រើមិនលើសពី ៥ ដងឡើយ។ ហេតុនេះហើយ រាល់បំណែកដែលបានបម្រើគឺពិតជាល្អឥតខ្ចោះ ដែលបង្ហាញពីចំនួនការងារ និងការអត់ធ្មត់របស់ចុងភៅ។

លោក Hironori Ikeno មេចុងភៅនៅ Sushiya no Nohachi បាននិយាយថា គាត់បានទទួលគំនិតនេះក្នុងឆ្នាំ ២០០២ បន្ទាប់ពីអតិថិជនម្នាក់បានសួរគាត់ថា តើគាត់អាចធ្វើស៊ូស៊ីដែលមានទំហំតូចបំផុតបានទេ? ភ្លាមនោះគាត់ក៏បានឆ្លើយថា បាន!! គឺ “តូចដូចគ្រាប់ស្រូវ” អញ្ចឹង ហើយក៏បន្តបង្ហាញថាគាត់មិនបាននិយាយលេងនោះទេ។ បន្ទាប់មកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភោជនីយដ្ឋានរបស់គាត់ពិតជាមានភាពល្បីល្បាញជាអន្តរជាតិសម្រាប់ការធ្វើស៊ូស៊ីតូចជាងគេបំផុតរបស់ពិភពលោក។Sushiya No Nohachi: Tiny Sushi Made with One Grain of Rice

ទោះជាយ៉ាងណាក៏ដោយ ស៊ូស៊ីតូចនេះវាមិនមែនជាមុខម្ហូបដែលអាចបញ្ជាទិញបានទេ។ ដូច្នេះហើយ អតិថិជនអាចស្នើសុំវាពីភោជនីយដ្ឋានដើម្បីញ៉ាំជាមួយឈុតស៊ូស៊ីទំហំធម្មតាដែលមានតម្លៃប្រហែល ៧,១២៧ យ៉េន (ប្រមាណ ៥០ ដុល្លារអាមេរិក) ៕