អ្នកគាំទ្រទើបតែសោកស្តាយចំណងស្នេហ៍គូស្នេហ៍ហ្វីលីពីនមួយគូបែកគ្នាក្រោយពីទាក់ទងគ្នាបាន១១ឆ្នាំស្រាប់តែថ្មីៗនេះគូស្នេហ៍ហ្វីលីពីនមួយគូទៀតក៏ប្រកាសចែកផ្លូវគ្នាបន្ទាប់ពីមានទំនាក់ទំនងស្នេហារហូតទៅដល់១២ឆ្នាំឯណោះ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង។Kim Chiu on intimate scenes with Paulo Avelino: 'Happy naman ako'

កាលពីថ្ងៃទី ២៣ ធ្នូ តារាសម្តែង Kim Chiu បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនប្រាប់ទៅអ្នកគាំទ្រថាចំណងស្នេហា១២ឆ្នាំរបស់នាងនិងមិត្តប្រុសតារាសម្ដែង Xian Lim បានឈានដល់ទីបញ្ចប់ហើយ។ ជាមួយគ្នានេះ តារាសម្តែងកូនកាត់អាម៉េរិក ហ្វីលីពីន Xian Lim បានលុបវីដេអូភាគច្រើនរបស់ខ្លួនរួមទាំងវីដេអូជាមួយអតីតមិត្តស្រីចេញពីប៉ុស្តិ៍ឆាណែល YouTube របស់គេផងដែរមុនពេលខាងស្រីប្រកាសជាសាធារណៈ។Xian Lim moves to GMA

តារាសម្តែង Kim Chiu បាននិយាយលើបណ្តាញសង្គមថា “យើងសូមអរគុណអ្នកគាំទ្ររបស់យើងទាំងអស់សម្រាប់ការស្រឡាញ់និងការគាំទ្ររបស់ពួកគេ ប៉ុន្តែឥឡូវនេះយើងសុំសម្តែងការដឹងគុណចំពោះភាពស្មោះត្រង់របស់យើង ហើយផ្តល់ឱ្យយើងនូវភាពឯកជនដែលយើងត្រូវការនៅពេលយើងចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់យើង” ។ ទន្ទឹមនឹងសំណេរនេះតារាសម្តែងស្រីរូបនេះក៏ភ្ជាប់ជាមួយរូបផ្អែមល្ហែមរបស់ខ្លួនជាមួយមិត្តប្រុស Xian Lim ជារូបភាពពណ៌សខ្មៅផងដែរ។Did Kim Chiu and Xian Break Up? Check Kim Chiu and Xian Lim Relationship  Status - News

ក្រោយពីអតីតមិត្តស្រីប្រកាសប្រាប់អ្នកគាំទ្របញ្ចប់ទំនាក់ទំនងរយៈពេល១២ឆ្នាំរបស់ពួកគេ ងាកទៅកាន់តារាសម្តែង Xian Lim ក៏បានបង្ហោះលើបណ្ដាញសង្គមដើម្បីសម្ដែងការដឹងគុណដល់អតីតមិត្តស្រី Kim Chiu កាលពីថ្ងៃទី២៤ ធ្នូ ដោយបានអរគុណចំពោះក្តីស្រលាញ់របស់មិត្តស្រីក្នុងទំនាក់ទំនងរបស់ពួកគេកន្លងមកនេះ និងជូនពរអតីតមិត្តស្រីខ្លួនមានសុភមង្គល និងសេចក្តីស្រឡាញ់ដែលអតីតមិត្តស្រីចង់បាន។Kim Chiu takes on bold, unconventional role - Manila Standard

តារាសម្តែង Xian Lim មានអាយុ៣៤ឆ្នាំ និងតារាសម្តែង Kim Chiu មានអាយុ៣៣ឆ្នាំ បានចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ ២០១២ និងបានបញ្ជាក់ថាពីទំនាក់ទំនងជាសាធារណក្នុងឆ្នាំ២០១៨។ អ្នកទាំងពីរធ្លាប់បានចាប់ដៃគូសម្តែងក្នុងរឿងភាគបែបមនោសញ្ចេតនាបែបកំប្លែង «My Binondo Girl» ដែលចាក់ផ្សាយពីឆ្នាំ ២០១១ ដល់ ២០១២ , ភាពយន្ត «Must Date a Playboy រួមទាំងរឿងមួយចំនួនទៀត៕Xian Lim posts breakup message for Kim Chiu | PEP.ph