កាន់តែមានហានិភ័យខ្ពស់ហើយសម្រាប់លោក ហេង គីមហៀង ស្វាមីរបស់អ្នកជំនួញអនឡាញ Love Riya បន្ទាប់ពីភរិយាទ្រាំទ្រលែងរួចធ្លាប់ទុកឱកាសឱ្យជាច្រើនដង ប៉ុន្តែនៅតែមិនកែអាចឈានដល់ការលែងលះហើយ។ ខណៈ Love Riya ថាមិនមែនឈ្លោះគ្នាលើកទី១សុំលែងប្តីទេ ហើយក៏គ្មានមនុស្សស្រីណាចង់មានឈ្មោះថា មានប្តីច្រើនដែរ ប៉ុន្តែម្តងជាពីរដង ស្វាមីនៅតែមិនកែសាងកំហុសជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ការសម្រេចចិត្តនឹងលែងលះ របស់ Love Riya ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនមិនយល់ស្របការសម្រេចចិត្តនេះឡើយថែមទាំងរិះគន់ទៅកាន់ Love Riya ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjxt9NTZk7IgFiEYITX-isujlHlSGX6RZS_Aa1zmxn3mkRsyFmAID9VILn2guyX1qQ4J952PJOAujbF21tgms9duUb3tBbl-w9GxfyE7R9KNq9_pdxoS-qYE6ZsW4ghNW9X0l3G3Rn-tN5qmYs0-1X_o7DwdvsldgKTL-idBxfsjLR4oKqlL_hTImL0l8/s2048/410839072_1133442177645559_7804371498833539271_n.jpg

មហាជនមួយចំនួនជ្រាបខ្លះៗមកហើយថាអ្នកជំនួញអនឡាញ Love Riya ដែលហ៊ានចងដៃលោកស្រី ទ្រី ដាណា ចំនួន១ម៉ឺនដុល្លារបានព្រលយពាក្យលែងលះលោក ហេង គីមហៀង ជាស្វាមីទាំងខ្លួនកំពុងនៅក្រៅប្រទេសរហូតឈានដល់ អ្នកនាង ខាត់ សុឃីម ត្រូវបានទាញចូលទៅជាប់ពាក់ព័ន្ធថែមទៀតបន្ទាប់ពីតារាពហុជំនាញរូបនេះបង្ហោះសារប៉ុន្មានម៉ាត់។ យ៉ាងណាមិញ បន្ទាប់ពីឈានជើងដល់ទឹកដីកំណើត Love Riya ក៏បានLive បញ្ជាក់ទៅកាន់មហាជនដូចគ្នាកាលពីយប់ថ្ងៃទី២១ ធ្នូ មូលហេតុដែលខ្លួនសម្រេចចិត្តប្រើពាក្យថាលែងលះដាក់ស្វាមី។

នៅក្នុងការរៀបរាប់របស់ Love Riya ថាគ្មានអ្នកណាឈ្លោះគ្នាម្តងជាមួយប្តីហើយនិយាយពាក្យថាលែងនោះទេ ហើយក៏គ្មានអ្នកណាចង់មានឈ្មោះថាមនុស្សស្រីមានប្តីច្រើនដូចគ្នា យកអ្នកណាក៏មិនបានយូរដែរ។ អ្នកជំនួញអនឡាញរូបនេះថាខ្លួនធ្លាប់បានផ្តល់ឱកាសឱ្យស្វាមីជាច្រើនដងប៉ុន្តែស្វាមីនៅតែមិនព្រមកែបង្កើតកំហុសម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjlj371UpdYg6xu54Vki_0fEddivLZOdwVhSRzQL254m8ZImyC2QGoPC1AywGm-r571rszQ3BceZLhK3fXHx6v2ZVtNpprFX_MOecHs0N9RnS2ASVCCOxIf3Ua-sPsl3JzNZFWG1jVYoizm3tiFM5ti60vF5coYhX8AU2d2QQmFHNZAGSLbZ6l5sx_kQw/s1080/410886666_1135376270785483_94985679776345332_n.jpg

Love Riya ថាលើកដំបូងនាងសុំលែងលោក ហេង គីមហៀង តែត្រូវស្វាមីតបមកវិញថា កំហុសលើកទី១ ឈ្លោះគ្នាលើកទី១លែងគ្នាយ៉ាងមិច ខណៈខ្លួនក៏បានលើកលែងកុំឱ្យហ្វេនថាខ្លួនអាងអីលែងប្តីៗ។ លើកទី២ Love Riya ថាខ្លួនចង់យកស្វាមីទៅអួតមនុស្សស្រីដែល រាប់អានជាបងហើយអួតថាបានប្តីល្អ តែបែរជាចេះដឹងរឿងគ្រួសារគេក៏បានប្រកែកគ្នា ហើយស្វាមីនាងក៏បានទៅផឹកស្រវឹងបើកបរប៉ះទ្រូងផ្លូវអស់ឡានមួយចំហៀង ខណៈដែលខ្លួនយកឡានទៅធ្វើដោយមិនមានមាត់អ្វីទាំងអស់ទុកកិត្តិយសឱ្យប្តី។

Love Riya ថាលើកទី៣ ដែលលោក គីមហៀង ផឹកស្រវឹងខ្លួនមានទម្ងន់កូនក្នុងពោះហើយធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយមិនលើករបស់ធ្ងន់ហើយមិនបានលើកកូនស្រីដាក់លើគ្រែឡើង ប៉ុន្តែត្រូវស្វាមីរអ៊ូដដែលៗ ព្រមទាំងបានយំយកដៃដាល់ជញ្ជាំងទាំងកណ្តាលយប់ ហើយថានាងស្រលាញ់តែកូននៅក្រៅអត់ស្រលាញ់កូនក្នុងពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvM3AoazmlI7I4gjU4HQ7mhZgyVyZqd-vFcrz4ivrdZ8JlmiPaP5AEmrOSQDZNC_HFSnJniddC8oBqIlMcfRtGKrghX_t1Ly0xM13LFBguh2F2i-MuefzbKcoE08ndDd-P-FmTecuGBz2Gg5Pi2iOx9hlM3NCr9dgYwYiGN5ncm4uaKsO4u9QZb_hxd8k/s1440/411201317_376661518278020_6122518034214182379_n.jpg

នៅក្នុង Live មានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យ Love Riya ទុកឱកាសឱ្យលោក គីម ហៀង ម្តងទៀត ខណៈអ្នកនាង Love Riya និយាយទាំងទឹកភ្នែកថា ហេតុអ្វីបានជាលោក គីមហៀង មិនស្តាប់កែខ្លួនពេលទុកឱកាសឱ្យ។ Love Riya ក៏បានលើកឡើងទៀតថា ខ្លួនហ៊ានផឹកទឹកសម្បថឱ្យស្លាប់បានបើខ្លួនបំពាននិងបំភ្លើស មនុស្សដូចខ្លួនអត់សាងកំហុសលើនរណាទេ៕