ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានប្រកាសថា ខ្លួននឹងប្រមូលរថយន្តចំនួន ១.១ លានគ្រឿងនៅទូទាំងពិភពលោកឱ្យត្រឡប់មកវិញ ដោយសារការរកឃើញភាពមិនប្រក្រតីទៅលើរថយន្ត ក៏ព្រោះតែឧបករណ៍ចាប់សញ្ញាចរន្តខ្លីដែលបណ្តាលឱ្យពោងសុវត្ថិភាពមិនត្រូវបានដាក់ពង្រាយដូចដែលបានរចនា។Toyota recalls 1 million vehicles over airbag sensor glitch | CNN Business

យោងតាមគេហទំព័រអន្តរជាតិ The Business Times ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូថា ក្រុមហ៊ុន Toyota បានប្រកាសប្រមូលរថយន្តស៊េរីឆ្នាំ ២០២០-២០២២ នៅទូទាំងពិភពលោករួមមានម៉ូដែល Toyota Avalon, Camry, Corolla, RAV4, Highlander, Sienna Hybrid, Lexus ES250, ES300H, ES350, RX350 model ។ ដូច្នេះក្នុងចំណោមរថយន្តដែលខូចខាតជាង ១,១ លានគ្រឿងនេះ គឺមានមួយលានគ្រឿងនៅទីផ្សារអាមេរិក និងសល់ប៉ុន្មានគ្រឿងទៀតគឺនៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ី។Toyota recalling 1.12 million vehicles over potential airbag issue | by B A  Little - The Caffeinated Writer | Read All About It | Dec, 2023 | Medium

ការរកឃើញភាពមិនប្រក្រតីទៅលើប្រភេទម៉ូដែលរថយន្តទាំងនេះ អាចបណ្តាលឱ្យឧបករណ៍ចាប់សញ្ញា Occupant Classification System (OCS) បរាជ័យ។ OCS គឺជាឧបករណ៍ចាប់សញ្ញាទម្ងន់ដែលដាក់នៅក្រោមកៅអី សម្រាប់វាស់ភាពតានតឹងនៃខ្សែក្រវ៉ាត់កៅអី ដើម្បីកំណត់ថាតើកុមារដែលអង្គុយនៅលើកៅអីនោះពាក់ខ្សែក្រវ៉ាត់ ឬគ្រាន់តែដាក់វត្ថុធ្ងន់នៅលើកៅអី។ នៅពេលវិភាគទិន្នន័យ នឹងមានភ្លើងសញ្ញានៅលើផ្ទាំងគ្រប់គ្រង ដើម្បីឱ្យអ្នកបើកបរដឹងថា តើពោងសុវត្ថិភាពកៅអីអ្នកដំណើរត្រូវបានបិទ ឬបើក។ ដូច្នេះនៅពេលឧបករណ៍ចាប់សញ្ញានេះមិនដំណើរការ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្ត ក៏ដូចជាអាចបណ្តាលឱ្យស្លាប់ ឬរបួសក្បាល ក និងឆ្អឹងខ្នងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានរកឃើញសៀគ្វីខ្លីនៅក្នុងឧបករណ៍ចាប់សញ្ញា OCS ដែលបណ្តាលឱ្យប្រព័ន្ធដំណើរការមិនត្រឹមត្រូវ ហើយបង្កហានិភ័យនៃការមិនដាក់ពង្រាយ ដូចដែលបានរចនាឡើងក្នុងករណីមានគ្រោះថ្នាក់។ ហេតុនេះហើយ ក្រុមហ៊ុនជប៉ុននឹងចាប់ផ្តើមជូនដំណឹងដល់ម្ចាស់យានយន្តនៅទូទាំងពិភពលោក ដើម្បីប្រមូលរថយន្តមកវិញនៅខែកុម្ភៈ ឆ្នាំ២០២៤ ក៏ដូចជាត្រួតពិនិត្យឧបករណ៍ចាប់សញ្ញាឱ្យបានត្រឹមត្រូវឡើងវិញផងដែរ៕