នៅថ្ងៃទី២១ ខែធ្នូ តាមរយៈក្រុមហ៊ុនតំណាងឱ្យក្រុមក្រុមចម្រៀង Infinite, The Wind, Highlight លោក Kim Jae Joong បានប្រកាសក្នុងពេលដំណាលគ្នាថាពួកគេនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នេះទេ “ដោយសារតែអ្នករៀបចំមិនបានអនុវត្តឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិកិច្ចសន្យា” ។ ខណៈកន្លងមកតារាវៀតណាម២រូប ក៏ដកខ្លួនដោយហេតុផលដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះនៅព្រឹកថ្ងៃទី២២ ធ្នូ នេះក៏មានតារាមួយចំនួនទៀតដូចជាសមាជិក2PM ជាដើមក៏បានដកខ្លួនផងដែរ។
ដំបូងឡើយ នៅពេលដែលមានតែ Infinite ដកខ្លួនចេញ អ្នករៀបចំបាននិយាយថា ពួកគេជួបបញ្ហាដោយសារតែការអញ្ជើញសិល្បករតាមរយៈអន្តរការី។ ក្រោយពីមានអ្នកសិល្បៈធ្វើការសម្រេចចិត្តជាបន្តបន្ទាប់ អ្នករៀបចំនៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ ទោះបីជាមិនមានព័ត៌មានអំពីការលុបចោលការប្រគំតន្ត្រីក៏ដោយ ប៉ុន្តែអ្នកគាំទ្ររំពឹងថា កម្មវិធីនេះមិនអាចប្រព្រឹត្តទៅបានទេ នៅពេលដែលសិល្បករជាងពាក់កណ្តាលអវត្តមាន។
មួយថ្ងៃមុននេះ អ្នករៀបចំបានចាប់ផ្តើមផ្លាស់ប្តូរខ្សែដៃសម្រាប់អ្នកទិញសំបុត្រ ហើយឆាកប្រគំតន្ត្រីក៏ត្រូវបានរៀបចំរួចរាល់ហើយដែរ។ បណ្តាញចែកចាយបានប្រកាសថា “សំបុត្របានលក់អស់” ប្រហែលមួយសប្តាហ៍មុន។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាចំនួន ២ម៉ឺននាក់ជារៀងរាល់យប់។ ពេលនេះ អ្នករៀបចំបានប្រកាសទៅកាន់អ្នកគាំទ្ររបស់សិល្បករដែលចូលរួម (បណ្តាញចែកចាយសំបុត្រមួយ) ថាពួកគេនឹងសងប្រាក់វិញ។ ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនបាននិយាយថាពួកគេបានខាតបង់ជាច្រើនទៀត ។
ក្រៅពីការខាតបង់ផ្នែកហិរញ្ញវត្ថុ អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេខកចិត្តដោយសារពួកគេបានរង់ចាំអស់មួយខែ។ អ្នកគាំទ្រមួយចំនួនរបស់ Kim Jae Joong, D&E Super Junior, Chanyeol (EXO) បានចំណាយប្រាក់ច្រើន ដើម្បីបង្ហាញសកម្មភាពស្វាគមន៍ Idol ដូចជាការផ្សាយពាណិជ្ជកម្មនៅលើ LED តុបតែងឡានក្រុង និងរៀបចំស្តង់ជាដើម។ពីមុនព្រឹត្តិការណ៍នេះត្រូវបានរិះគន់ចំពោះ តម្លៃសំបុត្រខ្ពស់របស់ខ្លួន នៅពេលប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា។ សំបុត្រខ្ពស់មានតម្លៃ ១៥ លានដុងប្រមាណជាង៦០០ដុល្លារ និង ទាបបំផុតមានតម្លៃ ៩០ម៉ឺនដុងប្រមាណ៣៧ដុល្លារ។ នេះគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់កម្មវិធី Kpop នៅវៀតណាម។ នៅក្នុងខែតុលា ព្រឹត្តិការណ៍ជាមួយក្រុម Super Junior LSS, Chanyeol (EXO), CIX, និង iKon នៅទីក្រុងហូជីមិញ មានតម្លៃសំបុត្រខ្ពស់បំផុត ៣.៨ លានដុង។ កាលពីខែកក្កដា នៅពេលដែល Blackpink ធ្វើការប្រគំតន្ត្រីនៅទីក្រុងហាណូយ តម្លៃសំបុត្រខ្ពស់បំផុតគឺ ជិត ១០ លានដុង ។ ក្រៅពីបញ្ហាតម្លៃសំបុត្រកម្មវិធីគ្រោងរៀបចំនៅថ្ងៃទី២៣-២៤ ធ្នូ នេះក៏មានបញ្ហាជាច្រើនទៀតដូចគ្នា។

នៅថ្ងៃទី ៦ ខែធ្នូ Chanyeol (EXO) គឺជាសិល្បករចុងក្រោយដែលបានប្រកាសបង្ហាញខ្លួនបន្ទាប់ពីអ្នករៀបចំបានលក់សំបុត្រនៅលើបណ្តាញចែកចាយផ្សេងទៀត។ ដូច្នេះហើយ អ្នកគាំទ្ររបស់គាត់មិនអាចទិញក្នុងតម្លៃបញ្ចុះ ១០% ដូចអ្នកគាំទ្រផ្សេងទៀតទេ។ លើសពីនេះ វត្តមានរបស់សិល្បករវៀតណាមមួយចំនួនទៀត ក៏បានធ្វើឱ្យអ្នកស្នេហាវិស័យ Kpop រិះគន់កម្មវិធីថាជាព្រឹត្តិការណ៍ “ផ្លាស់ប្តូរវប្បធម៌” ច្រើនជាងការប្រគំតន្ត្រីសម្រាប់អ្នកគាំទ្រ៕










