ចិនគឺជាប្រទេសដែលមានការផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែមិនមែនជាប្រទេសដែលមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនោះទេ ផ្ទុយទៅវិញប្រទេសចំនួន ១០ ខាងក្រោមនេះគឺមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេបំផុតលើពិភពលោក។ នេះបើយោងតាមស្ថិតិ Insider Monkey បានឱ្យដឹងថា ទិន្នន័យនេះត្រូវបានគេប្រៀបធៀបទៅនឹងចំនួនប្រជាជន និងចាត់ថ្នាក់ដោយសមាមាត្រនៃយានជំនិះក្នុងចំណោមមនុស្ស ១,០០០ នាក់។ ដូច្នេះប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេបំផុតនោះរួមមាន៖
១.សហរដ្ឋអាមេរិក៖ អាមេរិកគឺជាប្រទេសដែលមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីពិភពលោក។ ហេតុនេះហើយក្នុងចំណោមប្រជាជនអាមេរិកចំនួន ១,០០០ នាក់មានរថយន្តអគ្គិសនីសម្រាប់ប្រើប្រាស់រហូតទៅដល់ ៨៣៤ គ្រឿង។
២.ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីគឺជាប្រទេសមានគោលដៅសន្សំសំចៃប្រេង ដូច្នេះប្រទេសនេះមានរថយន្តអគ្គិសនី ៧៧៤ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។
៣.ប្រទេសប៉ូឡូញ៖ ប្រទេសប៉ូឡូញក៏ស្ថិតនៅក្នុងក្រុមចម្រុះដែលប្រឆាំងនឹងការហាមឃាត់របស់សហភាពអឺរ៉ុបលើរថយន្តសាំង និងម៉ាស៊ូតផងដែរ។ ហេតុនេះហើយប្រជាជនប៉ូឡូញមានរថយន្តអគ្គិសនីសម្រាប់ប្រើប្រាស់ចំនួន ៦៨៩ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។
៤.ប្រទេសអ៊ីតាលី៖ អ៊ីតាលីជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានរថយន្តច្រើនបំផុតក្នុងពិភពលោក ដោយនៅទីនេះមានស្ថានីយ៍រថយន្តអគ្គិសនី រួមទាំងប្រព័ន្ធសាកថ្មជាច្រើនកន្លែង។ ដូច្នេះក្នុងចំណោមមនុស្ស ១,០០០ នាក់ មានរថយន្តអគ្គិសនី ៦៧៧ គ្រឿង។
៥.ប្រទេសកាណាដា៖ ប្រទេសកាណាដាក៏កំពុងផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់រថយន្តអគ្គិសនី ដោយក្រុមហ៊ុន LG Energy Solutions បានប្រកាសពីការវិនិយោគចំនួន ៣.៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលថ្មនៅក្នុង Windsor។ ដូច្នេះប្រទេសនេះមានរថយន្តអគ្គិសនីប្រមាណ ៦៧៣ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។![]()
៦.ប្រទេសជប៉ុន៖ ជប៉ុនក៏ជាប្រទេសដែលមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេផងដែរ ដោយក្នុងចំណោមមនុស្ស ១,០០០ នាក់ ពួកគេមានរថយន្តអគ្គិសនីប្រមាណ ៦៥៩ គ្រឿង។
៧.ប្រទេសអាល្លឺម៉ង់៖ អាឡឺម៉ង់គឺជាប្រទេសដែលផលិតរថយន្តឈានមុខគេរបស់ពិភពលោកជាយូរណាស់មកហើយ ដោយរថយន្តអាល្លឺម៉ង់មានភាពល្បីល្បាញដោយសារបច្ចេកវិទ្យា គុណភាព និងភាពល្អឥតខ្ចោះជាមួយនឹងម៉ាកយីហោដូចជា BMW និង Mercedes ។ បច្ចុប្បន្ននេះ ឧស្សាហកម្មរថយន្តអគ្គិសនីរបស់អាល្លឺម៉ង់មានចំនួន ៥៧៧ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។
៨.ប្រទេសបារាំង៖ នៅឆ្នាំ ២០២៣ ប្រទេសបារាំងបានបង្កើនការវិនិយោគជិត ២.២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី។ ហេតុនេះហើយក្នុងចំណោមប្រជាជនបារាំងចំនួន ១,០០០ នាក់មានអ្នកប្រើប្រាស់រថយន្តអគ្គិសនីរហូតទៅដល់ ៥៧០ គ្រឿង។
៩.ប្រទេសអូទ្រីស៖ អូទ្រីសក៏ជាអ្នកគាំទ្រកិច្ចព្រមព្រៀងរបស់ EU ដើម្បីលុបបំបាត់គំរូរថយន្តដែលបញ្ចេញឧស្ម័នកាបូនិកផងដែរ។ ដូច្នេះប្រទេសនេះមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ ៥៦៨ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។
១០.ប្រទេសន័រវេស៖ នៅឆ្នាំ ២០២២ រថយន្តអគ្គិសនីជាង ៨០% ត្រូវបានទិញដោយជនជាតិន័រវេស ដែលបង្ហាញថាបដិវត្តន៍នេះពិតកំពុងកើនឡើងយ៉ាងខ្លាំង។ ដូច្នេះប្រទេសន័រវេសមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ ៥៥៥ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់៕










