ប្រទេសប្រេស៊ីល ៖ ពន្ធនាគារមួយកន្លែងនៅប្រទេសប្រេស៊ីលបានរកឃើញវិធីថ្មីមួយ ដើម្បីការពារកុំឱ្យអ្នកទោសលួចរត់ចេញពីពន្ធនាគារ ។ វិធីថ្មីនេះ គឺការប្រើប្រាស់ហ្វូងសត្វក្ងានឱ្យយាមអ្នកទោស ហើយទទួលបានលទ្ធផលល្អ ជាងការប្រើប្រាស់សត្វឆ្កែ ។Brazilian 'geese agents' honk in case of prison break | Reuters

ពន្ធនាគារនេះស្ថិតនៅរដ្ឋសាន់តា ខាតារិណា ភាគខាងត្បូងប្រទេសប្រេស៊ីល បានយកសត្វក្ងានមកចិញ្ចឹមក្នុងពន្ធនាគារ ដើម្បីជួយយាមអ្នកទោសកុំឱ្យលួចរត់ចេញពីពន្ធនាគារ ។ គេបានចិញ្ចឹមហ្វូងក្ងានទាំងនេះនៅត្រង់ចន្លោះរបងពន្ធនាគារ ហើយក្ងាននឹងបញ្ចេញសំឡេងព្រមៗគ្នា នៅពេលវាឃើញអ្នកទោសផ្លោះទៅរបងម្ខាងទៀត ។Brazilian 'geese agents' honk in case of prison breakមន្ត្រីពន្ធនាគារនិយាយថា ក្ងាន គឺជាសត្វមួយប្រភេទដែលមានទម្លាប់ប្រុងប្រយ័ត្ន វាមិនចូលចិត្តឱ្យអ្នកណាម្នាក់ចូលមកកាន់កន្លែងរបស់វាទេ ហើយវាចូលចិត្តភ្ញាក់ទៀតផង ។Brazilian 'geese agents' honk in case of prison break | U.S. & World |  gazette.com

ហេតុនេះ វាមានតួនាទីយាមអ្នកទោសកុំឱ្យរត់ចេញពីពន្ធនាគារ បានល្អជាងសត្វឆ្កែទៅទៀត ។ លើសពីនេះ ពន្ធនាគារបានចំណាយប្រាក់តិចជាងមុន ពីព្រោះការចិញ្ចឹមក្ងាន ពុំចាំបាច់មើលថែទាំអ្វីច្រើនដូចការចិញ្ចឹមឆ្កែទេ ។Brazilian 'geese agents' honk in case of prison break | SaltWire

ក្រៅពីការចិញ្ចឹមសត្វក្ងានទុកសម្រាប់យាមអ្នកទោស កុំឱ្យរត់ចេញពីពន្ធនាគារហើយ ពន្ធនាគារនេះក៏បានបំពាក់ប្រព័ន្ធការពារសុវត្ថិភាពតាមស្តង់ដារផងដែរ ដូចជា ៖ របងអគ្គិសនី, កាមេរ៉ាសុវត្ថិភាព និងការយាមល្បាតយ៉ាងតឹងរ៉ឹងរបស់មន្ត្រីពន្ធនាគារ ។ ដូច្នេះ ហ្វូងក្ងានបានជួយឱ្យប្រព័ន្ធការពារសុវត្ថិភាពក្នុងពន្ធនាគារនេះកាន់តែរឹងមាំជាងមុន ៕ ប្រភព ៖ nation