ក្នុងនាមជាសិល្បករដ៏ល្បីល្បាញម្នាក់ក្នុងពិភពសិល្បៈក្នុងវិស័យកម្សាន្ត Lisa សមាជិកBLACKPINK មិនត្រឹមតែជាតារាចម្រៀង K-Pop ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គមផងដែរ។ គណនី Instagram ផ្លូវការរបស់ Lisa គិតត្រឹមថ្ងៃទី២០ ធ្នូ នេះមានអ្នកតាមដានជិត ១០០លាននាក់ ខណៈតួលេខនេះជំរុញឱ្យនាងស្ថិតក្នុងបញ្ជីតារាស្រីដែលមានឥទ្ធិពលបំផុតនៅលើ Instagram រួមជាមួយ Selena Gomez, Beyoncé និង Rihanna ។
នៅពេល Lisa បង្ហោះរូបម្តងៗនៅលើគណនីរបស់ខ្លួនទទួលបានការចុច liked រាប់លាននាក់ដែលជាតួលេខឈានមុខគេក្នុងចំណោមសិល្បករអាស៊ី។ ហេតុផលដែល Lisa រក្សាភាពទាក់ទាញខ្លាំងបែបនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មិនត្រឹមតែដោយសារតែភាពល្បីល្បាញរបស់នាងជាមួយ BLACKPINK ឬអាជីពចម្រៀងទោលរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែរូបរាងនិងស្ទាយ៍ដ៏គួរឱ្យចាប់អារម្មណ៍របស់នាងក្នុងការរៀបចំខ្លួនដូចគ្នា។
យោងតាម inBeat បានបង្ហាញពីប្រាក់ចំណូលប៉ាន់ស្មានរបស់ Lisaនៅលើបណ្តាញសង្គមInstagram ជាមួយតួលេខដ៏គួរឱ្យភ្ញាក់ផ្អើល។ ការផ្សាយពាណិជ្ជកម្មរបស់សមាជិក BLACKPINK រូបនេះមានចំនួនទឹកប្រាក់ប៉ាន់ស្មានពី ៩១៨,០០០ ដុល្លារ ទៅ ១.២៥លានដុល្លារអាម៉េរិក ។ ការបង្ហាញនេះបានឱ្យហ្វេនឃើញថាពេល Lisa បង្ហោះ Story មួយអាចរកចំណូលបានពី ៤៥៩,០០០ដុល្លារ ទៅ ៦២១,០០០ដុល្លារ ខណៈPost ពាណិជ្ជកម្មមួយអាចទទួលបានពី ១.២ លានដុល្លារ ទៅ ១.៦២លានដុល្លារ។ ទោះយ៉ាងណានេះគ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ ប៉ុន្តែប្រភពនេះពិតជាបង្ហាញពីឥទ្ធិពល និងការទាក់ទាញរបស់ Lisa នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពីមុន Lisa គឺជាសិល្បករ K-pop តែមួយគត់ដែលត្រូវបានចុះបញ្ជីនៅក្នុង “2023 Instagram Rich List” ដោយ Hopper HQ ។
យោងតាមការវិភាគរបស់ Social Media Gold តម្លៃសម្រាប់ការបង្ហោះនៅលើគណនី Instagram របស់ Lisa ត្រូវបានគេប៉ាន់ស្មានថាមានដល់ទៅ ៥៧៥,០០០ដុល្លារ នៅពេល Lisa មិនទាន់ទទួលអ្នកតាមដានបានជិត១០០លាននាក់។ ចំនួនដ៏ច្រើននេះត្រូវបានវិភាគដោយផ្អែកលើអត្រានៃការបង្ហោះរបស់ Lisa ដែលសមរម្យសម្រាប់ចំនួនអ្នកតាមដានដែលវាយលុកទីផ្សារបានយ៉ាងឆាប់រហ័ស និងចំនួនអ្នកតាមដាន (Follower) បន្តកើនឡើងឥតឈប់ឈរនៅលើគណនីរបស់នាង៕.png)










