កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៦ៈ៣០ មានករណីក្មេងស្រីអាយុ២ឆ្នាំម្នាក់បានស្លាប់ ខណៈពេលកំពុងជិះឡានបង្វិល នៅវត្តជន្លង់ម្លូ សង្កាត់ឆេះរទេះ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយហេតុការណ៍នេះកើតឡើងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំង ដោយបើកការសនិដ្ឋានជំហានដំបូងថាអាចបណ្តាលមកពីឆក់ខ្សែភ្លើង ហើយធ្វើឱ្យក្មេងស្រីនោះគាំងបេះដូង។
តែយ៉ាងណាមិញ ជុំវិញព័ត៌មាន និងមូលហេតុពិតប្រាកដ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ មានតែរងចាំការស្រាវជ្រាវជាបន្តទៀត៕











