បរទេស៖ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ២៦ លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយចំណាត់ថ្នាក់លេខ ២ គឺប្រទេសថៃដែលមានចំនួន ២៣.៤ លាននាក់។

យោងតាមស្ថិតិចុងក្រោយរបស់នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានឱ្យដឹងថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ២៦ លាននាក់បានមកទស្សនាប្រទេសនេះ ដែលធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសដែលស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។ រីឯប្រទេសថៃវិញបានជាប់ចំណាត់ថ្នាក់លេខ ២ មានភ្ញៀវទេសចរ ២៣,៤ លាននាក់តាមពីក្រោយដោយសិង្ហបុរីមានជាង ១១,៣ លាននាក់ និងវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីដែលមានអ្នកទស្សនា ១១,២ លាននាក់។Malaysia facts and photos

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ លោក Datuk Seri Tiong King Sing សង្ឃឹមថា ចំនួនអ្នកទេសចរនឹងបន្តកើនឡើង បន្ទាប់ពីម៉ាឡេស៊ីបានអនុវត្តគោលនយោបាយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា ចាប់ពីថ្ងៃទី ១ ខែធ្នូ។The Cost of Living in Malaysia for Expatsក្នុងចំណោមភ្ញៀវអន្តរជាតិចំនួន ២៦ លាននាក់ទៅកាន់ប្រទេសម៉ាឡេស៊ី ភ្ញៀវទេសចរសិង្ហបុរីមានចំនួនច្រើនជាងគេដែលមានចំនួនជាង ១២.៦ លាននាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌូណេស៊ីមានចំនួន ៣,១ លាននាក់ ថៃមានភ្ញៀវទេសចរ ២ លាននាក់ ចិនមានភ្ញៀវ ១,៤ លាននាក់ ប្រ៊ុយណេមាន ៩០ ម៉ឺននាក់ និងឥណ្ឌាមាន ៧៨ ម៉ឺននាក់។Malaysia puts bet on domestic tourism, nature attractions tipped to do well  - WiT

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៩ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ២៦.១ លាននាក់ មុនពេលធ្លាក់ចុះ ៨៣.៤% មកនៅត្រឹម ៤.៣៣ លាននាក់ក្នុងឆ្នាំ ២០២០ នៅពេលដែលការរាតត្បាតបានផ្ទុះឡើង។ នៅឆ្នាំ ២០២១ វិញប្រទេសនេះបានស្វាគមន៍ដំណើរទស្សនកិច្ច ១៣០,០០០ និងកើនឡើងម្តងទៀតដល់ ១០.១ លាននៅឆ្នាំ ២០២២៕The Best Places to Visit in Malaysia: A Full Itinerary