ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើទស្សនកិច្ចទៅប្រទេសថៃ នៅខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីប្រជុំពិភាក្សាអំពីការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Khaosod នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃជឿជាក់ថា ប្រសិនបើកម្ពុជាមានគម្រោងសាងសង់តំបន់ឧស្សាហកម្ម វានឹងផ្តល់ផលល្អដល់តំបន់ ដោយសារប្រទេសថៃមានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងមានថាមពលស្អាត ។ ហេតុនេះ ប្រទេសទាំងពីរអាចធ្វើអ្វីរួមគ្នាបាន ។Neighbours to deepen ties

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានផ្តល់បទសម្ភាសន៍ពីករណីលោកបានជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោក សេដ្ឋា ថាវីស៊ីន លើកឡើងថា លោកបានជជែកគ្នាជាមួយសម្តេច អំពីតំបន់នៅខេត្តស្រះកែវ ប្រទេសថៃ ខណៈថៃចាត់ទុកថា វាជាខេត្តចម្បង ដែលលោកទើបបានចុះទៅកាន់តំបន់នោះឃើញថា យើងអាចជំរុញពាណិជ្ជកម្មនៅតាមព្រំដែនបន្ថែមទៀត ។Thai PM's trip to Cambodia shows long-held friendship | Phnom Penh Post

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា នៅខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃ ដើម្បីប្រជុំស្តីពីសេដ្ឋកិច្ចរួមគ្នាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន ព្រោះពួកយើងបានត្រៀមខ្លួនរឿងការដឹកជញ្ជូនផលិតផល ។Srettha, Hun Manet hold talks on Thai-Cambodian cooperation | Thai PBS  World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English. We

លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «បើកម្ពុជាមានគម្រោងសាងសង់តំបន់ឧស្សាហកម្ម វានឹងផ្តល់ផលល្អដល់តំបន់ ដោយសារប្រទេសថៃមានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងមានថាមពលស្អាត គឺអាចធ្វើអ្វីរួមគ្នាបានដើម្បីពង្រឹងគ្នាទៅវិញទៅមក ។ ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត យើងនឹងក្លាយជាប្រទេសលេខ៣ លើពិភពលោក ខណៈយើងសហការគ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ។ ដូច្នេះ វានឹងអំណោយផលខ្លាំងដល់ផ្នែកអាជីវកម្ម ហើយខ្ញុំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានចំណងមិត្តភាពជាមួយគ្នាជាពិសេស» ៕ ប្រភព ៖ Khaosod