បន្ទាប់ពីអ្នកនាង ស្រីអូន បង្ហើបថាខ្លួនអាចនឹងជាប់ពន្ធនាគារប្រសិនជាអតិថិជនប្តឹងអ្នកគាំទ្របានខម្មិនលើកទឹកចិត្តយ៉ាងច្រើន ខណៈអ្នកជំនួញអនឡាញ ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ យាយ សួយ រួមទាំង ចំប៉ីខ្មៅ ផង បានបង្ហោះសារលើកទឹកចិត្តទៅកាន់អ្នកនាង ស្រីអូន ក្នុងពេលវេលាដ៏អាប់អួរនេះ។
នៅលើបណ្តាញសង្គមរបស់ ឡុង ម៉ានីន បានសរសេរថា «ពេលប្អូនមានបញ្ហាអីឆាតមកលើកទឹកចិត្តប្អូន សរសើរប្អូនរហូត ទឹកចិត្តបងស្រីល្អណាស់ តែហេតុអីមនុស្សល្អជួបតែរឿងពិបាកៗម៉េស ស៊ូៗណាបងស្រី ស៊ុន្ទរី នួន បងជាមនុស្សល្អទ្រាំបន្តិចទៀតរឿងល្អៗនឹងមករកបងវិញហើយណា»។
ចំណែកឯ អ្នកលក់អនឡាញ យាយសួយ វិញ បានបង្ហោះថា «បងស្រីបងនៅជានារីរឹងមាំនិងពូកែសម្រាប់ប្អូនរហូត បងស្រី ប្អូននឹងស្រលាញ់បង បងជាidolប្អូនរហូតនារីពូកែនារីរឹងមាំទទួលបន្ទុកច្រើនម្នាក់ឯង មិនដែលប្រាប់អ្នកណាបើជាខ្ញុំបើមិនឆ្កួតក៏ឡប់ដែរ តែបងដោះស្រាយវាបានតែម្នាក់ឯង My idol នារីគ្រប់រូប ខ្ញុំអាណិតតែអូនតូចណាស់»។
មិនខុសពីអ្នកទាំងពីរប៉ុន្មាននោះទេ ងាកទៅកាន់ ចំប៉ីខ្មៅ វិញក៏បានលើកទឹកចិត្តដល់អ្នកនាង ស្រីអូន ដែរថា «បើគាត់ជាមនុស្ស ចុះចាញ់និងព្រហ្មលិខិត ម្ល៉េះសមគាត់ចុះចាញ់តាំងពីគាត់នៅខេត្តរតនៈគីរី ពេលនេះប្រហែលជាកំពុងកាប់គាស់ដំឡូងបាត់ទៅហើយ ។
មនុស្សគាត់មិនព្រម ចុះចាញ់តាំងពីដំបូង បើគាត់ព្រមចុះចាញ់ គាត់មិនមែនមកដល់ចំនុច មួយដែលអាចនិយាយបានថា «១ម៉ឺននាក់ មាន១ នាក់ » មានន័យថា គាត់ខ្លាំង ខ្លាំងពីក្មេងស្រីជនបទ មកជាមនុស្សមានឥទ្ធិពលក្នុងសង្គម ក៏ជាមនុស្សជួយសង្គមបានច្រើនដ្បិតការជាប់គាំងរបស់គាត់ មិនមែនជាកំហុសគាត់ ក៏បងស្រីអូននៅតែមានទំនួលខុសត្រូវ »។
ចំប៉ីខ្មៅ បន្ថែមទៀតថា «បើអ្នកគិតថាគាត់ជាមនុស្សគួរឱ្យគោរព សម្រាប់បងប្អូនដែលមានលទ្ធភាព ហើយសល់លុយ គិតថានឹងមានចេតនា ទិញដីទុក បងៗអាចពិចារណាជួយទិញដីគាត់ទៅ ព្រោះមនុស្សកើត តែដីមិនកើតទៀតទេ អរគុណ ទិញទុកចែកកូនៗ ចៅៗក៏បាន»៕










