ប្រទេសគ្រោះថ្នាក់បំផុតក្នុងពិភពលោក ដែលចេញផ្សាយដោយ International SOS បានឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរណាដែលមានបំណងទៅកំសាន្តប្រទេសទាំង ៥នេះនៅឆ្នាំក្រោយ គឺមិនល្អនោះទេព្រោះប្រទេសទាំងនេះបច្ចុប្បន្នកំពុងមានអស្ថិរភាពនយោបាយ និងសង្គមជាច្រើន រួមទាំងមានហានិភ័យនៃអំពើភេរវកម្មទៀតផង។ ហេតុនេះហើយ ប្រទេសគ្រោះថ្នាក់បំផុតចំនួន ៥ សម្រាប់ភ្ញៀវទេសចរនៅឆ្នាំ ២០២៤ រួមមាន៖
-ប្រទេសស៊ូដង់ខាងត្បូងPeace in South Sudan? Not without a stronger state and reconciliation -ប្រទេសអាហ្វហ្គានីស្ថានUS Body Reports 'Horrific Information' About UN Operations in Afghanistan
-ប្រទេសស៊ីរីSyria: Aleppo authorities must ensure that building safety measures do not  result in forced evictions and homelessness - Amnesty International
-ប្រទេសលីប៊ីLibya reiterates calls for Turkish firms to reinvest in country | Daily  Sabah
-ប្រទេសសូម៉ាលីBiden Approves Plan to Redeploy Several Hundred Ground Forces Into Somalia  - The New York Timesចំណាត់ថ្នាក់នេះគឺផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ពីរនៃសុខភាព និងសន្តិសុខ ដោយបន្ថែមពីលើសុខភាពផ្លូវចិត្ត និងការប្រែប្រួលអាកាសធាតុ។ ដូច្នេះ សន្ទស្សន៍មាន ៥ កម្រិត ពីទាបទៅខ្ពស់ ដែលកម្រិតទាបបំផុតនៃសន្ទស្សន៍បង្ហាញពីប្រទេសដែលមានសេវាថែទាំសុខភាពប្រកបដោយគុណភាពទូទាំងទឹកដីរបស់ខ្លួន ជាមួយនឹងហានិភ័យទាបនៃជំងឺឆ្លង។

រីឯនៅកម្រិតខ្ពស់បំផុតវិញ ប្រទេសនេះត្រូវបានគេវាយតម្លៃថា “ការថែទាំសុខភាពគឺស្ទើរតែមិនមាន ឬបង់ពន្ធលើសកម្រិត ឱសថតាមវេជ្ជបញ្ជាគ្មានគុណភាព អាហារកខ្វក់ និងការឆ្លងមេរោគតាមទឹកជាដើម។ លើសពីនេះកម្រិតខ្ពស់បំផុតក៏ជាប្រទេសដែលខ្វះការគ្រប់គ្រងរបស់រដ្ឋាភិបាល ជាមួយនឹងច្បាប់ និងសណ្តាប់ធ្នាប់តិចតួចបំផុត ឬមិនមាននៅលើតំបន់ធំមួយ ក៏ដូចជាមានការគំរាមកំហែងវាយប្រហារពីក្រុមប្រដាប់អាវុធដែលសំដៅលើជនបរទេសផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីប្រទេសដែលគ្រោះថ្នាក់បំផុត ក៏មានប្រទេសដែលមានសុវត្ថិភាពបំផុតចំនួន ៥ ផងដែរដូចជា៖
-ប្រទេសអ៊ីស្លង់Iceland | History, Maps, Flag, Population, Climate, & Facts | Britannica
-ប្រទេសលុចសំបួ15 things to do in Luxembourg, according to someone who used to live there  | Yardbarker
-ប្រទេសន័រវេសTop 10 Regions in Norway: Where To Go & What To See | kimkim
-ប្រទេសស្វីសSwitzerland | History, Flag, Map, Capital, Population, & Facts | Britannica
-ប្រទេសដាណឺម៉ាកAbout Denmark — Study in Denmark ទោះជាយ៉ាងណា អ៊ីស្លង់គឺជាប្រទេសនាំមុខគេដោយសារអត្រាឧក្រិដ្ឋកម្មទាប គ្មានអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាគ្មានអំពើហឹង្សាជាតិសាសន៍ ឬការវាយប្រហារតាមគោលដៅលើជនបរទេសឡើយ៕