ប្រទេសវៀតណាម ៖ គេហទំព័រ SAOstar រាយការណ៍ថា នារីម្នាក់បានឮសូរសំឡេងប្លែកៗនាពាក់កណ្តាលអធ្រាត្រ ហើយពេលនាងសម្លឹងទៅខាងលើទ្វារបន្ទប់ធ្វើឱ្យនាងតក់ស្លុតយ៉ាងខ្លាំង និងសម្រាកមិនលក់ពេញមួយយប់ ។ នាងបានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម និងរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់ពេលនាងនៅក្នុងបន្ទប់ម្នាក់ឯង ហើយវីដេអូនេះត្រូវបានគេចាប់អារម្មណ៍ និងចែកចាយពេញបណ្តាញសង្គមនៅប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimXAPpAYlSpKUuehhJxMT_EyJp-YmZfzShdzbjYT6YHcXSe0etId_3bVWjCh1XBSezXpzjGTgcCeqCHPl09IejYgcEhp8o79JN11QLIN91RmdfUr8PeCoNwtC0zbALgxKdGQhiF1R6938lu6Bgdb8smfd63-ZEa46Adgr52UbpxUd8qGep7frvvIQ0LUg/s1280/photo_2023-12-16_14-48-14.jpg

ក្នុងវីដេអូបង្ហាញថា បើទោះជាម៉ោង១០យប់ក្តី ប៉ុន្តែស្ត្រីម្នាក់នេះមិនទាន់ចូលសម្រាកទេ ហើយនាងនៅតែបើកភ្លើងក្នុងបន្ទប់ ។ បន្តិចក្រោយមក ស្រាប់តែឮសូរសំឡេងប្លែកៗ នាងក៏សម្លឹងទៅខាងលើទ្វារ ស្រាប់តែឃើញមានមនុស្សយកខ្សែលួសរឹងយ៉ាងវែងសកចូលតាមប្រហោងបញ្ចេញខ្យល់ខាងលើទ្វារ ហើយព្យាយាមបើកគន្លឹះទ្វារបន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3PMXLYzHYjK7aIoOcNCK6RyKkx_wj8JcAk3r25s_giJaON4omNAz1FVq6_D9c1WAM3S0_x_D70nOflRSgbh-FHImRRK3BMjnqzH8b4ArmFGJGzCZJfB63Qrw1Wc1aHOhTeaPuLa0MCW9OmfRPg6UCUmpuaD-w9dP2WHlm9htsY_reKtYI3hFAOyN2-Ao/s1280/photo_2023-12-16_14-48-18.jpg

ពេលនោះ នាងភ័យខ្លាចខ្លាំងណាស់ ប៉ុន្តែព្យាយាមធ្វើចិត្តឱ្យស្ងប់ស្ងាត់ និងថតវីដេអូទុកសម្រាប់ដាស់តឿនអ្នកដែលរស់នៅតែម្នាក់ឯង ។ បន្ទាប់មក នាងក៏គប់ស្កុតទៅលើទ្វារយ៉ាងខ្លាំងដើម្បីឱ្យដឹងថា មានមនុស្សនៅក្នុងបន្ទប់នេះ ហើយមិនទាន់សម្រាក ។ ពេលនាងគប់ស្កុតរួចហើយ មនុស្សនៅខាងក្រៅប្រញាប់ទាញខ្សែលួសចេញក្រៅវិញភ្លាមៗ ។ ហេតុការណ៍នេះធ្វើឱ្យនាងភ័យខ្លាច និងសម្រាកមិនលក់ទេ ។ នាងបានបង្ហោះវីដេអូនេះដើម្បីដាស់តឿនមនុស្សគ្រប់គ្នាឱ្យប្រុងប្រយ័ត្ន ជាពិសេស អ្នកនៅបន្ទប់ម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZXiK0fPogQ20KX9wEwsbb6uC4QYeNjZKUaPiW14Vhi4x1u7DSYepAn-uRcdM0FTSRExSYpB0nKVIvHQXR9eYLu5NwhZsAWWZGljI2KSiDwpEevq10z4tE8WmXh1Yi4pJ_9R1HGaVFQBUp6EPb1FALPSei83dZPL9DDXNbZE4YLWSRbp41FdUjyX5bAYc/s1280/photo_2023-12-16_14-48-06.jpg

ក្រោយពីនាងបង្ហោះវីដេអូក្នុងបណ្តាញសង្គមរួចមក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សជាច្រើននាក់បានបង្ហាញការអាណិតអាសូរចំពោះនារីខាងលើ ដោយសារពួកគេធ្លាប់ជួបស្ថានការណ៍ស្រដៀងគ្នានេះរួចហើយ ។ អ្នកលេងបណ្តាញសង្គមវៀតណាមបានរៀបរាប់ពីហេតុការណ៍ដែលពួកគេបានជួបប្រទះរៀងៗខ្លួន ។ វីដេអូនេះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ៕ ប្រភព ៖ sanook