បន្ទាប់ពីរៀបចំផែនការរយៈពេលមួយឆ្នាំ ពេលនេះតារាសម្តែង TVB ដ៏ល្បីល្បាញ Kenneth Ma និង Roxanne Tong បានរៀបអាពាហ៍ពិពាហ៍ហើយនៅឯកោះសាមុយ ប្រទេសថៃ។ បន្ទាប់ពីចែករំលែករូបថតរៀបការអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុករួមទាំងហ្វេនៗកម្ពុជាផងបានចូលរួមអបអរសាទរទៅកាន់អ្នកទាំងពីរជាច្រើន។Hong Kong actor Kenneth Ma marries Roxanne Tong in a private ceremony on Koh Samui Island - Dimsum Dailyគូស្នេហ៍ដែលបានរក្សាគម្រោងរៀបការមិនឱ្យហ្វេនៗដឹង ទីបំផុតបានបង្ហាញពីការប្រារព្ធពិធីដ៏រីករាយរបស់ពួកគេនៅថ្ងៃទី១៦ ខែធ្នូ នេះហើយនោះគឺពិធីមង្គលការរបស់តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ Kenneth Ma វ័យ ៤៩ឆ្នាំ ជាមួយមិត្តស្រី Roxanne Tong វ័យ៣៦ឆ្នាំ នៅលើកោះ Samui ក្នុងប្រទេសថៃ។ អ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរគូស្វាមីភរិយាមួយគូនេះយ៉ាងផុសផុល បន្ទាប់ពីអ្នកទាំងពីចែករំលែករូបថតអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់លើគណនីបណ្ដាញសង្គមរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw-kMPf8Gpp6iNYNmFu9t6BIB4_dtNIBpaKCjVorh2LBKQ0PRvGQw6KxDOvg0WA2CwFj_sEoCLecqTeWkDuyHVcFm5DIpj9BtKMXNB6fCGi4WyhctWabfCy0LqivtAAsTeEHOcLXG2aNehOpdBpx29uXFJARFAIhnTiF9DjkD_t86xPm2AKa_iFzrpiTw/s1440/409781580_18396469162010183_4618342746088892899_n.jpg

Kenneth Ma និងភរិយា បានរួមគ្នាបង្ហោះរូបភាពដ៏កក់ក្តៅដោយដាក់ចំណងជើងថា “Forever ours!” ជាមួយឈុតអាពាហ៍ពិពាហ៍ពណ៌សដ៏ស្រស់ស្អាត និងមានសម្រស់ស្រស់ស្អាតទាំងទ្វេ។ គូស្នេហ៍ទាំងពីរពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ និងផ្សាភ្ជាប់ពាក្យសច្ចារបស់ពួកគេដោយផ្តល់ស្នាមថើបដ៏ជក់ចិត្ត។ បន្ទាប់មកពួកគេបានដើរចាប់ដៃគ្នាសុំក្តីសុខពីមនុស្សជាទីស្រឡាញ់។ ទិដ្ឋភាពមង្គលការត្រូវបានតែងលម្អដោយផ្កាពណ៌ស ដែលបង្កើតបរិយាកាសនៃភាពរ៉ូមែនទិក និងភាពស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG6pEWW8BBkcvXpMfE7Do9I7f3_cP2FGLZMUcSY2cpt4y9r9yQPwzCTIoGFHEDuSI9aGHmJf3ryPealIb0giAv9UoRxJXKhpauYrUJ5zdglqOcPegFKBSMb_cIGHh430wf4YmR30UI_onJU1lRGavOL2x9UlUSp_1Za1_zLeV4vZpPmE9Bsc6U-AOygzk/s1440/411120038_18396469135010183_967208872974976230_n.jpg

គួរបញ្ជាក់ផងដែរថាគូស្នេហ៍មួយគូនេះបានប្រកាសភ្ជាប់ពាក្យជាមួយគ្នាកាលពីខែមករា ឆ្នាំ២០២៣ ដោយមានគម្រោងអញ្ជើញភ្ញៀវតែ៨០នាក់ប៉ុណ្ណោះ។ កាលពីថ្ងៃទី២៩ វិច្ឆិកា) Roxanne បានចែករំលែកពិធី guo da li របស់ពួកដែលជាប្រពៃណីចិនបុរាណមួយ កូនកំលោះទៅសួរសុខទុក្ខកូនក្រមុំ និងក្រុមគ្រួសាររបស់នាង ហើយផ្តល់អំណោយដល់នាង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។

Kenneth Ma គឺជាតារាសម្តែងដ៏ល្បីឈ្មោះប្រចាំ TVB ដែលលេចមុខជាតួឯកក្នុងរឿងភាគជាច្រើនដូចជា អ្នកខ្លាំងអាវស , អ្នកប្រមាញ់ចិត្តសាស្រ្ត, ភ្នាក់ងារ POTT បង្រ្កាបបទល្មើស , តាក់ស៊ីចាប់ខ្មោច រួមទាំងរឿងភាគល្បីៗជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3tCKTnNl11KEoBgzM2GPAdTYf-TAtynNJnbvPnDhpKYnHg5gjy7xKNhVyorUJel4Oqx3GkJeeMVGN0INYYok3UVhrCeBe5Fsfnv-h1oZ1iin0dgsEXUVG2CL42potcRMHCxIw3mIo0DXpHTBWGW8kCtSJiHS2Cs-miFuVb1gLCfp5eLqLL83N7kuXdDU/s1280/photo_2023-12-16_14-30-31%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRueyKF-xe5d6O3nYhRm4gDjy6C3jN9JXbNg084RHv1FOJ2MezASy1zCGCmoWHdsKGkzZmDwLp_T5AmcItLLWc3ZGZoyFNpaN6DfG5NqWUs8hlJL-ARLnCKKNhjfKa6_fdFcEeVOyiZ3aIQQ5Dof1_RiAuci_lxqCWTHj5HePMq0gefu19QaDnSq5iAl4/s1280/photo_2023-12-16_14-30-31.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhax84iCXuAAsw_dt1ZFsHOV9yxpPoa8jAq1GkGJUF03eZVbPJ9kQmZ13XOODgFCIO8oJzp07V5WqNM2cCDG4pCPk3HPq04DZ7S-q8_BqnyGfllWbHuZ6M9w9MrPtBmrALpy5uYSHD9vNo7RtMMs18dAUXjaUh57TqyFyndsGWMiQuNaBLebQnoxiZzUs4/s1280/photo_2023-12-16_14-32-10%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAdrfaUygQcwH6ufXENmu0Xgjv0GVBtaSRuJDHi8dXv-cELBMAZ5Ok0wMXU7PE8laD0-gCcPw4PQ_GsBeyCuYGmaQh5PlOBmcSEXdW7Z1lsxD58zq4CpKeJyFt7EjcRPhDkBIQtdkDhcS1KKOkhCUNR14C0pAurEdP5g8_XntZ2pOemSNDWKKDSrc3nI/s1280/photo_2023-12-16_14-32-10.jpg