ប្រទេសចិន ៖ ការផលិតកប៉ាល់ធំៗមិនប៉ះពាល់បរិស្ថាន គឺស្របតាមគោលដៅរបស់អង្គការដែនសមុទ្រអន្តរជាតិ (International Maritime Organization) ដែលអង្គការនេះបានដាក់គោលដៅឱ្យឧស្សាហកម្មផលិតកប៉ាល់ទាំងអស់ត្រូវកាត់បន្ថយការបំភាយកាបូនទាំងស្រុងនៅឆ្នាំ២០៥០ ។中国船舶工业贸易有限公司

ចិនត្រូវបានគេចាត់ទុកថា គឺជាប្រទេសផលិតកប៉ាល់ដ៏ធំមួយលើពិភពលោក ហើយនៅប្រទេសចិនមានក្រុមហ៊ុន China State Shipbuilding Corporation ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតកប៉ាល់ធំលំដាប់ពិភពលោក ។ ក្រុមហ៊ុននេះបានផលិតកប៉ាល់កម្សាន្តមួយឈ្មោះ «Adora Magic City» ដែលប្រើប្រាស់ប្រព័ន្ធ AC ដំបូងគេ ។See the First Chinese Cruise Ship Adora Magic City Sailing in 2023: Photos

ប្រព័ន្ធនេះបានបំលែងកាបូនឌីអុកស៊ីតទៅជាប្រព័ន្ធត្រជាក់ ។ ដូច្នេះ វាមិនប៉ះពាល់បរិស្ថានដូចការប្រើប្រាស់សារធាតុ Freon ដែលគេនិយមភាគច្រើនទេ ។ ក្រៅពីនេះ ក៏មានការបំពាក់បច្ចេកវិទ្យាថ្មីៗនៅលើកប៉ាល់ផងដែរ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍កប៉ាល់ធំៗលើពិភពលោក នៅទីក្រុងសៀងហៃ ។Trials ahead for China's first home-made cruise ship: Travel Weekly Asia

គេបានព្យាយាមអភិវឌ្ឍន៍ប្រព័ន្ធចាប់យកកាបូនសម្រាប់កប៉ាល់ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ដើម្បីដោះស្រាយបញ្ហាការបំភាយកាបូនរបស់កប៉ាល់ ។ វានឹងមានប្រព័ន្ធស្រូប និងបំបែកកាបូនឌីអុកស៊ីតពីការបំភាយឧស្ម័នរបស់កប៉ាល់ ហើយបំលែងទៅជាវត្ថុរាវមុនពេលបញ្ជូនឡើងលើគោក ដើម្បីបំបែកឧស្ម័ន ឬយកវាមកប្រើប្រាស់ឡើងវិញ ។ នេះជាវិធីថ្មីក្នុងការកម្ចាត់កាបូន ដែលទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនលើពិភពលោក ។China's first domestically-built large cruise ship, Adora Magic City  undocked.丨Sinooutput

យោងតាមសមាគមផលិតកប៉ាល់របស់ចិនឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ការកុម្ម៉ង់កប៉ាល់ថ្មីជាង៤៥% គឺគេបានកុម្ម៉ង់ឱ្យផលិតកប៉ាល់មិនប៉ះពាល់បរិស្ថាន ហើយតម្រូវការនេះបានកើនឡើងជាបន្តបន្ទាប់ ៕ ប្រភព ៖ nation