ប្រទេសចិន៖ ម្ចាស់ហាង និងបុគ្គលិកចំនួន ១៣ នាក់ ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៧០ ម៉ឺនដុល្លារអាមេរិកជុំវិញករណីចម្រាញ់ប្រេងពីកាកសំណល់ស៊ុប Hotpot ទុកលក់ឱ្យភ្ញៀវនៅថ្ងៃបន្ទាប់។

យោងតាមគេហទំព័រអន្តរជាតិ China Daily ដែលបានចុះផ្សាយនៅខែធ្នូថ្មីៗនេះថា ករណីដ៏គួរឱ្យភ្ញាក់ផ្អើលនៃការបំពានសុវត្ថិភាពម្ហូបអាហារនេះបានធ្វើឱ្យអ្នកគ្រប់គ្រង និងចុងភៅចំនួន ១៣ នាក់នៃភោជនីយដ្ឋានហតផតមួយកន្លែងដែលមានឈ្មោះថា Ruchuan Beef Tripe Hotpot ស្ថិតក្នុងខេត្តអានហ៊ុយ ភាគខាងជើងប្រទេសចិន ត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ និងពិន័យជាប្រាក់ជាង ៥ លានយន់ (ប្រមាណ ៧០ ម៉ឺនដុល្លារអាមេរិក) សម្រាប់ការកែច្នៃប្រេងឆាចោលដោយខុសច្បាប់ ទុកបម្រើដល់ភ្ញៀវនៅថ្ងៃបន្ទាប់។Restaurant staff in China jailed, fined for serving meals using oil in  leftover hotpot broths | The Star

យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលអាជ្ញាធរចិនចុះទៅត្រួតពិនិត្យអនាម័យ។ ក្នុងថ្ងៃដដែលនោះអាជ្ញាធរក៏បានបញ្ជាក់ដែរថា អ្នកគ្រប់គ្រង និងចុងភៅភោជនីយដ្ឋានលក់ស៊ុប Hotpot នេះបានប្រើប្រាស់ប្រេងកែច្នៃខុសច្បាប់និងគ្មានគុណភាពតាំងពីឆ្នាំ ២០១៩-២០២១ មកម្លេះ ដោយបុគ្គលិកក្នុងភោជនីយដ្ឋាននោះបានប្រមូលយកកាកសំណល់ស៊ុប Hotpot ដែលភ្ញៀវបានទទួលទានរួចហើយ ទៅរក្សាទុកនៅកន្លែងមួយដើម្បីច្រោះយកកាកសំណល់រឹងចេញ បន្ទាប់មកក៏ធ្វើការចម្រាញ់យកប្រេងក្នុងកាកសំណល់រាវនោះដើម្បីទុកប្រើប្រាស់រម្ងាស់ជាទឹកស៊ុបសម្រាប់លក់នៅថ្ងៃបន្ទាប់ទៀត។Make Hot Pot at Home: Simple Thai-Style Tom Yum Hot Pot Recipe — Vicky Pham

អាជ្ញាធរក៏បានបង្ហាញដែរថា មុនពេលគេរកឃើញរឿងដ៏រន្ធត់នេះភោជនីយដ្ឋាន Ruchuan Beef Tripe Hotpot បានលក់ស៊ុប Hotpot ប្រមាណជាង ៦៥,០០០ ឈុតរួចទៅហើយ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ១,៧ លានយន់ (ប្រមាណ ២៣៩,៩៦០ ដុល្លារអាមេរិក) ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីនេះតុលាការនៅទីក្រុង Chengdu ខេត្ត Sichuan បានសម្រេចកាត់ទោស បុគ្គលិកហាងចំនួន ១៣ នាក់ដែលមានអ្នកគ្រប់គ្រងម្នាក់ និងចុងភៅពីរនាក់ជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ គួបផ្សំនឹងការពិន័យជាប្រាក់ចំនួន ១៣.៧ លានយ័ន (ប្រមាណជិត ២ លានដុល្លារអាមេរិក) ស្មើនឹង ១០ ដងនៃប្រាក់ចំណូលរបស់ពួកគេនៅក្នុងការរំលោភបំពានដោយខុសច្បាប់បែបនេះ៕Hotpot restaurant scandal: Prison terms and fines for illegal recycling of cooking  oil - Chinadaily.com.cn