ប្រទេសនានានៅលើពិភពលោក បានផ្តល់ប្រាក់ឈ្នួលអប្បបរមាឱ្យពលរដ្ឋមិនដូចគ្នាទេ ហើយមិនមែនគ្រប់ប្រទេសសុទ្ធតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសមស្របនឹងការចំណាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទេ ។ លើសពីនេះ មានប្រទេសចំនួន១០ នៅលើពិភពលោក បានផ្តល់ប្រាក់ឈ្នួលទាបបំផុតឱ្យពលរដ្ឋរបស់ខ្លួន ។

គេហទំព័រមួយឈ្មោះ Velocity Global បានផ្សព្វផ្សាយអំពីប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់បុគ្គលិក ដែលពួកគេទទួលបានក្នុងប្រទេសនីមួយៗនៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសចំនួន១០ ដែលផ្តល់ប្រាក់ឈ្នួលទាបបំផុតឱ្យពលរដ្ឋ រួមមាន ៖

១-ប្រទេសនីហ្សេរីយ៉ា ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៦៥ដុល្លារអាមេរិកក្នុង១ខែOil workers in Nigeria strike over withheld salaries : Peoples Dispatch

២-ប្រទេសអ៊ូសបេគីស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៨៦ដុល្លារអាមេរិកក្នុង១ខែExposing a Disgrace: Uzbek Elite Keep Profiting from Forced Labor - Open  Society Foundations

៣-ប្រទេសឥណ្ឌា ៖ បើតាមច្បាប់កំណត់ គឺប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៦៥ដុល្លារអាមេរិកក្នុង១ខែ ។ ប៉ុន្តែប្រាក់ឈ្នួលនេះនឹងខុសៗគ្នាអាស្រ័យលើជំនាញ និងក្រុមហ៊ុនHere's what working women in India want in the next 25 years - The Economic  Times

៤-ប្រទេសប៉ាគីស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១១២ដុល្លារអាមេរិកក្នុង១ខែCultural Revolution: Women eager to work despite barriers

៥-ប្រទេសកាហ្សាក់ស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៥៦ដុល្លារអាមេរិកក្នុង១ខែOur work in Kazakhstan | Eni

៦-ប្រទេសអាមេនី ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៩៥ដុល្លារអាមេរិកក្នុង១ខែArmenia set absolute record of registered jobs in 2022, PM says |  ARMENPRESS Armenian News Agency

៧-ប្រទេសហ្វីលីពីន ៖ ប្រាក់ឈ្នួលអប្បបរមានៅប្រទេសហ្វីលីពីនខុសៗគ្នាទៅតាមតំបន់ គឺចាប់ពី ៥ដុល្លារអាមេរិក ទៅ ១០ដុល្លារអាមេរិកក្នុង១ថ្ងៃ ឬស្មើប្រមាណ ២១៥ដុល្លារអាមេរិកក្នុង១ខែPhilippines among ten worst countries for workers' rights

៨-ប្រទេសអ៊ុយក្រែន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៨១ដុល្លារអាមេរិកក្នុង១ខែIn Ukraine, Online Gig Workers Keep Coding Through the War | WIRED

៩-ប្រទេសវៀតណាម ៖ វៀតណាមបានរៀបចំប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា ចំនួន២ប្រភេទ រួមមាន ៖
-ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់មន្ត្រីរាជការ គឺចាប់ពី ៦៤ដុល្លារអាមេរិក
-ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់បុគ្គលិកក្រុមហ៊ុនឯកជន គឺចាប់ពី ១៣៨ដុល្លារអាមេរិក រហូតដល់ ១៩៩ដុល្លារអាមេរិក និងVietnam has one of the highest shares of women in work in the world

១០-ប្រទេសឥណ្ឌូណេស៊ី ៖ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅឥណ្ឌូណេស៊ីខុសៗទៅតាមខេត្តនីមួយៗ គឺចាប់ពី ១២៦ដុល្លារអាមេរិក រហូតដល់ ៣១៦ដុល្លារអាមេរិកក្នុង១ខែIndonesian Work Culture that Foreigners Need to Know - Indoservice

ចំណែកប្រទេសថៃ មានប្រាក់ឈ្នួលអប្បបរមាជាមធ្យមស្មើនឹង ១០ដុល្លារអាមេរិកក្នុង១ថ្ងៃ (ឬស្មើ ៣៥៤បាត) ។ ដូច្នេះ វាស្មើនឹង ២៦១ដុល្លារអាមេរិកក្នុង១ខែ (ឬស្មើ ៩.៣៥០បាត) ៕ ប្រភព ៖ khaosod