ថ្មីៗ មហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក បានផ្ទុះការវែកញែកគ្នា ទាក់ទងនឹងការប្រើពាក្យ “តស់” និង “តោះ” ក្រោយពីមានទំព័រហ្វេកប៊ុកមួយ ស្នើឱ្យកូនខ្មែរឈប់មានការយល់ច្រឡំក្នុងការប្រើពាក្យទាំងពីរនេះ។
ទំព័រហ្វេកប៊ុកនោះមានឈ្មោះថា “តស់អាន” ដែលបានស្នើឱ្យពលរដ្ឋខ្មែរ ចែកឱ្យដាច់នៅក្នុងការប្រើពាក្យ “តស់” និង “តោះ” ដោយបានលើកឡើងថា៖”

បើតាមក្នុងវចនានុក្រមខ្មែរ ឆ្នាំ២០២២ របស់រាជបណ្ឌិត្យសភាកម្ពុជា ពាក្យ “តស់” [តស់] នេះ មានន័យថា ៖ ឧទានសព្ទសម្រាប់ប្រាប់ ឬបបួលឱ្យធ្វើអ្វីមួយ។
ឧទាហរណ៍៖ តស់យើងចេញដំណើរទៅ!

ដោយឡែកពាក្យ “តោះ ឬតោះៗ” [តោះ-តោះ] គឺជា គុណកិរិយា. បន្តិចៗ, សន្សឹមៗ, សំរៀមៗ តាមកម្លាំង ឬ តាមភាពដែលទន់ ខ្សោយ៖ រកស៊ីតោះៗសោះតែខាន, សព្វថ្ងៃខ្ញុំចេះតែខំ ត្រដេត្រដររកនេះរកនោះផ្សែផ្សំតោះៗ។

បើទោះបីជាមានអំណះអំណាងបែបនេះក្តី ក៏ប៉ុន្តែនាក់លេងបណ្តាញសង្គមមួយចំនួន ក៏បានចូលទៅបញ្ចេញមតិជាច្រើនផងដែរ ដោយចោទថាការប្រើពាក្យបែបនេះមិនត្រឹមត្រូវនោះទេ។

ជាក់ស្តែងយើងមើលឃើញការបញ្ជេញមតិមួយចំនួនលើកឡើងថា៖”
ស្អីទៀតហើយ មកខុសទៀតហើយ
គ្មានពាក្យថា “តស់” ទេគឺមានតែពាក្យ “តោះ”។
តស់ គឺសំណេរសូរសៀងដោយពាក្យថា “តោះ”។ និយាយឱ្យសាមញ្ញ ពាក្យ “តោះ” ជាកិរិយាវិសេស(កិ.វិ.) វិសេសត្រង់អី?
គឺវិសេសត្រង់ពាក្យ “តោះ” ប្រើជាមួយសញ្ញាឧទាន(!)គឺន័យផ្សេង និងប្រើជាមួយសញ្ញាលេខតូ(ៗ)គឺន័យផ្សេងមួយទៀត។ ដូច្នេះយើងអាចសរសេរ តោះ! និងតោះៗ នេះតាមន័យផ្សេងៗគ្នាបាន។ ពាក្យ តោះ! និងតោះៗ។
ប្រសិនបើអ្នកមិនយល់ពីអក្សរសាស្រ្តខ្មែរ(វិទ្យាសាស្រ្តសិក្សាអំពីអក្សរខ្មែរ)ទេ ឬយល់មិនគ្រប់គ្រាន់ ឬច្រឡំនឹងគេដែរ សូមអស់លោកអ្នកកុំផ្សព្វផ្សាយ និងបន្តធ្វើចេះទៀត។
ពាក្យក្នុងភាសាខ្មែរមានន័យជ្រៅ និងត្រឹមត្រូវជាងគេក្នុងពិភពលោកនេះ #គឺពិភពលោកនេះ។ សូមមេត្តាអ្នកស្វែងយល់ដោយខ្លួនឯងចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqe9Gv57A3Fd6P6Bmles3pec_9tMHkRnMme7GK-O4qRviN9IpO9li-8hiJmKKu6jdjElzY9MFBvFSjoqeffBM9n3zWwwSSFgeALs_r964hnbg2a-EobAwdWBs8nt2U3UAqMIzNV8I22GtGn7_OwuPVp-YH_QunVRyKAFWVg9UCd7AIwcrwkgFH7ikniA/s769/Screenshot%202023-12-14%20103538.png

និងអ្នកខ្លះទៀតលើកឡើងថា៖
“តស់” ជាពាក្យទេីបបញ្ចូលក្នុង Dictionary របស់ Royal Academy of CAMBODIA ដែលជាVersion 2022,,,, បេីឲ្យទៅពិនិត្យពីប្រវត្តិនៃពាក្យនេះ គឺមិនទាន់បញ្ចូលតាមមេរៀន ឬវចនានុក្រមណាមួយទេ សូម្បីវចនានុក្រម របស់ព្រះអង្គជួនណាត….
កុំទាន់និយាយថា ប្រជាពលរដ្ឋ មានការភាន់ច្រលំ ព្រោះមិនមានភាពទូលំទូលាយ ក្នុងការប្រេីពាក្យថ្មីនេះទេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrHSbMBIeaVbiL8zEY3b1SUyvntVl9zpZ-ZUaPl4bIq-SdM5G3dPpsW9IV3Cg3rGWN_t-2pXNdOuu4opHecG2buiu60gaweA9HA4qVf_kg6OLZpteHviKEz1b_lS_MTeYIF66cYwkME86GI-wjsB6HZPKvQCDpYXbCZ_ySqRtHPG6el68317v1HTZ0TM/s767/Screenshot%202023-12-14%20103553.png