ក្នុងឱកាសប្រារព្ធខួបលើកទី ២៥ នៃវត្តមានរបស់ Google ដែលជាគេហទំព័រធំបំផុតរបស់ពិភពលោក Google បានបង្ហោះវីដេអូមួយដែលបង្ហាញពីនិន្នាការសកលលោកដែលគួរឱ្យកត់សម្គាល់បំផុតគ្រប់ពេលវេលា ដោយផ្តល់នូវទស្សនវិស័យពិសេសលើចំណាប់អារម្មណ៍ និងកង្វល់របស់មនុស្សក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ក្នុងវីដេអូនោះដែរក្រុម BLACKPINK តំណាងកូរ៉េខាងត្បូង និង K-pop បានក្លាយជាក្រុមចម្រៀងនារីដែលមានការស្វែងរកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃវេទិកានេះ។ សមិទ្ធិផលដ៏សំខាន់នេះគឺបង្ហាញពីភាពអស្ចារ្យណាស់របស់ក្រុមចម្រៀង BLACKPINK ដែលបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៦ ហើយក្នុងរយៈពេល២-៣ឆ្នាំក្រោយមក ពួកគេបានគ្រប់គ្រងលើវិស័យ K-pop ដែលមានមនុស្សជាច្រើនស្គាល់ដល់សព្វថ្ងៃនេះ។![BREAKING] All members of BLACKPINK renew contract with YG Entertainment | allkpop](https://www.allkpop.com/upload/2023/12/content/051950/1701823827-blackpink-02.jpg)
BLACKPINK បានបន្តជាចំណងជើងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយនានព្រមទាំងបង្កើតសមិទ្ធិជាច្រើននៅក្នុងវិស័យតន្រី្តផ្នែកផ្សេងៗដូចជាការលក់អាល់ប៊ុម ការប្រគំតន្រ្តីដំណើរទេសចរណ៍ជុំវិញពិភពលោក ខណៈបានក្លាយជាក្រុមចម្រៀងនារីដែលមានការស្វែងរកច្រើនជាងគេទៀតនៅលើ Google ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។
ជាមួយជោគជ័យនេះ ក្រុម BLACKPINK ទើបតែជាប់ក្នុងបញ្ជីកំពូលអ្នកបង្ហាញម៉ូតឆ្នើមប្រចាំឆ្នាំ២០២៣ ខណៈបានក្លាយជាតារាK-Popដំបូងក្នុងប្រវត្តិសាស្រ្តដែលទទួលបានមេដាយកិត្តិយសពីស្តេចអង់គ្លេស។
មិនត្រឹមតែសាងភាពល្បីល្បាញជុំវិញពិភពលោកប៉ុណ្ណោះទេ តែសមាជិកទាំង៤ រួមមាន Jisoo, Jennie Rosé និង Lisa សុទ្ធតែបង្កើតឥទ្ធិពលរៀងៗខ្លួនជាអ្នកតំណាងផលិតផលធំៗលំដាប់ពិភពលោក ហើយក្រុមទាំងមូលបានសាងភាពអស្ចារ្យបំបែកប្រវត្តិសាស្រ្តក្នុងវិស័យតន្រ្តីជាច្រើនរាប់មិនអស់៕










