បរទេស៖ កំពូលកីឡាករបាល់ទាត់របស់ពិភពលោក Lionel Messi និង Cristiano Ronaldo នឹងជួបគ្នាម្តងទៀតនៅលើទីលានក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅដើមឆ្នាំក្រោយ។

យោងតាមប្រភពព័ត៌មាន Yahoo Finance Canada ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូថ្មីៗនេះថា ក្លឹប Inter Miami របស់ Messi នឹងចូលរួមក្នុងការប្រកួតមិត្តភាពជាមួយ Al Nasser ដែលជាក្លឹបបាល់ទាត់របស់ Ronaldo នៅដើមឆ្នាំក្រោយ។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Inter Miami ដែលជាក្រុមដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានបង្ហោះសារបញ្ជាក់ពីការចូលរួមរបស់ពួកគេក្នុងការប្រកួតកម្ដៅសាច់ដុំ Riyadh Season Cup ដែលជាការប្រកួតសន្សំពិន្ទុ។Cristiano Ronaldo vs Lionel Messi, Al Nassr vs Inter Miami CONFIRMED -  Futbol on FanNation

Inter Miami បានបញ្ជាក់ថា ពួកគេគ្រោងនឹងប្រកួតជាមួយក្រុមយក្ស Al Hilal ដែលមានតារាដូចជា Neymar, Sergej Milinkovic-Savic, Rúben Neves, Aleksandar Mitrovic, Kalidou Koulibaly និង Malcom នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ និង Al Nasser រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងការប្រកួតដែលមានកីឡាករឆ្នើមពីរនាក់គឺ Messi និង Ronaldo។Messi vs. Ronaldo to happen in Saudi Arabia on February 1

ក្លឹបដ៏ល្បីល្បាញមកពីទឹកដី Uncle Sam ក៏បានបញ្ជាក់ទៀតថា Lionel Messi ដែលជាកំពូលកីឡាករបាល់ទាត់ឆ្នើមរូបនេះ ពិតជាបានចូលរួមក្នុងការប្រកួតខាងលើនេះមែន។ នោះមានន័យថា អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកនឹងបានឃើញ Messi ជួបគ្នាម្តងទៀតជាមួយនឹង Cristiano Ronaldo ដែលជាកីឡាករដ៏ល្បីល្បាញបំផុតរបស់ក្រុម Al Nasser បន្ទាប់ពីពួកគេទាំងពីបានប៉ះគ្នាជាលើកចុងក្រោយកាលពីដើមឆ្នាំ ២០២៣។Cristiano Ronaldo stars on his 1,200th professional game | CNN

គួរបញ្ជាក់ដែរថា កីឡាករទាំងពីរូបនេះបានប្រកួតគ្នាចំនួន ៣៦ ដងដោយពួកគេប៉ះគ្នាជាលើកដំបូងនៅឆ្នាំ ២០០៨។ បច្ចុប្បន្ន Messi គឺជាម្ចាស់ជើងឯក Ballon d’Or ប្រាំបីសម័យកាល និងជាម្ចាស់ជើងឯក World Cup ឆ្នាំ 2022 ហើយក៏ជាកីឡាករឆ្នើមដំបូងរបស់ទស្សនាវដ្តី TIME ផងដែរ។ រីឯ Ronaldo គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលបានឈ្នះពានរង្វាន់ Ballon d’Or ចំនួនប្រាំ និងពានរង្វាន់ UEFA Men’s Player of the Year Awards ចំនួនបី និងស្បែកជើងមាសអឺរ៉ុបចំនួន ៤ ផងដែរ៕Lionel Messi and Cristiano Ronaldo together at last? Saudi Pro League would  be 'very happy to welcome' Inter Miami forward as sporting director makes  bold 'superstar' claim | Goal.com