លោក លាវ វេងហួរ បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mister Friendship International ដែលថៃធ្វើជាម្ចាស់ផ្ទះ ខណៈមុនថ្ងៃផ្តាច់ព្រ័ត្រមកដល់លោកបានសាងសមិទ្ធផលឈ្នះពានរង្វាន់ Best Swimsuit ។ លើសពីនេះនៅក្នុងបទសម្ភាសជាមួយពិធីករ វេងហួរ បានលើកឈ្មោះ វណ្ណដា និងលោកគ្រូ គង់ ណៃ ដោយបង្ហាញពីបទ Time To Rise ទៅកាន់ទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIsxhVmII4kqDnuUsX9iVVwJgEa6PILAemcoB1rgpNUbLg6T3HatY_hZav6tjNOdotygR2BlyzACUkuj46tfhO31IjPDlutdSffnbXTyW9OMH0aag1Imfr0xV-qbZpbrRdjOGTw1zhZ_nNXKx1okG6a5YgoigOHBsjlDcSK7Y-jSsv-kdXqHwXJhYQJ4/s1800/image_2023-12-11_11-53-29.png

ដ្បិតថាទើបទទួលជ័យលាភីក្នុងស្រុកមិនបានយូរហើយត្រូវមានបេសកម្មតំណាងប្រទេសចូលរួមប្រកួតឆាកអន្តរជាតិក្តីប៉ុន្តែលោក លាវ វេងហួរ មកពីខេត្តកំពង់ធំ និងបានបញ្ចប់ការសិក្សានៅសហរដ្ឋអាម៉េរិកពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេនូវសមត្ថភាពរូបរាងសង្ហារបស់លោកប្រកួតជាមួយបេក្ខភាពដទៃទៀតរហូតសាងលទ្ធផលល្អបាន១ទៅហើយមុនថ្ងៃផ្តាច់ព្រ័ត្រមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9F6i54gdVDP6wwgBfXE1bx36Q-rh3gzAdg61uIw0BJTizEfIMrUTucD9G4yS-Jd63iH7QrDCkjTMJ8D07lCvhFfmKZ1dufhK3PEa_oPaIYnarqGR-EhLuz3C4mrnmDOf3B8o97y65Qm9ObkhUS6sIQtHEJpqnBEup0l0Gkm3Pdig03-5pqRDHL2dzHc/s2048/image_2023-12-11_11-53-30%20(2).png

នៅក្នុងការប្រកួត Mister Friendship International លោក លាវ វេងហួរ បានឈ្មោះពានរង្វាន់ Best Swimsuit ជាមួយប្រាក់រង្វាន់២០,០០០បាត ក្រោមការចូលរួមអបអរសាទរពីអ្នកគាំទ្រកម្ពុជានិងបណ្តាបេក្ខភាពប្រទេសផ្សេងផងដែរ។ ជាអ្នកឈ្នះ Best Swimsuit ប្រចាំឆ្នាំ២០២៣ ក្នុងការប្រកួតនេះ វេងហួរ បានផ្តល់បទសម្ភាសជាមួយពិធីករដោយក្តីរំភើបចិត្តចំពោះជ័យជម្នះនេះ។ ក្នុងបទសម្ភាសនេះដែរ ពិធីករក្នុងកម្មវិធីបានសួរសំណួរនានា ក្នុងនោះក៏បានសួរម្ចាស់ជ័យលាភីឈ្នះ Best Swimsuit ថាប្រសិនជាមានជីវិតរស់នៅ១០០ឆ្នាំហើយគ្រប់ពេលអ្នកត្រូវស្តាប់តែស្តាប់បទចម្រៀងមួយបទទេតើ វេងហួរ នឹងស្តាប់បទអ្វី?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Gb6eEEoxRbulcn4B6WlFFRHsO5rDA-IP1RLSmutynaqkjLHfFsRrQmVzDiRyeciCe-q7Z9pmjEVEZt2H0sfZVEEhymvF0DJayEFJCYgXkBdQyDVVMu7adOP_auMlglY-J9cm3XB8sEU4IH7779NaH_Rv4bNPTZma_V45IXbu52pWxphMuuilvyXodwM/s1943/image_2023-12-11_11-53-31.png

ឆ្លើយដោយមិនស្ទាក់ស្ទើរបេក្ខភាពរូបនេះបាននិយាយថាគឺជាបទចម្រៀងរបស់ វណ្ណដាដែលជាតារាដ៏ល្បីប្រចាំប្រទេសកម្ពុជាទៅលើបទចម្រៀងមានចំណងជើងថា Time to rise ដែលមានព្រឹទ្ធាចារ្យ គង់ ណៃ ចូលរួមក្នុងបទចម្រៀងមួយនេះ។ គ្រាន់តែបង្ហើបថាជាតារាចម្រៀង វណ្ណដា និងបទ Time to rise ពិធីករក៏បង្ហាញថារូបគេបានស្គាល់តារាចម្រៀងរ៉េប វណ្ណដា និងបទចម្រៀងនេះផងដែរ។May be an image of 1 person and text

គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់លោក លាវ វេងហួរ ក្នុងកម្មវិធី Mister Friendship International 2023 លោកបាននាំយកឈុតតំណាងជាតិមានឈ្មោះថា ស្តេចនាគ ទៅប្រកួត ដែលបញ្ជាក់ពីអាណាចក្រខ្មែរ គឺមានដើមកំណើតពីស្ដេចនាគតំណាងឱ្យព្រះមហាក្សត្រខ្មែរដែលមានភាពអង់អាចក្លាហាន។ នាគ គឺជាស្ដេចដែលមានអំណាច អាចរស់នៅក្នុងទឹក និងលើគោក តំណាងឱ្យធាតុទឹកសំបូររុងរឿង និងភាពត្រជាក់ត្រជុំ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ធ្នូ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5NmaqsgcYSUohFGtoBdm0JEaIMlul_V1y3XhETEel2Yk_riolmsZoF9Hh7kiw8SV1TFh2XbsCEG_MLUNjm3YZLdtjbyfzlZ5wgSGlV-pwJnDZ86tsTSXh3ILhAansCZq4ucir0zfQSbMm8SM6xBCjaXVaInjZbBPlGNQ41K9DTNwCzrtsedMshJFVcyo/s1756/image_2023-12-11_11-53-32.png

លោក លាវ វេងហួរ បានជាប់ជាម្ចាស់ជ័យលាភីក្នុងស្រុកកាលពីថ្ងៃទី២ ធ្នូ និងបានចេញទៅប្រកួតនៅប្រទេសថៃកាលពីថ្ងៃទី៥ ធ្នូ ។ លោកជាម្ចាស់ជ័យលាភីមកពីខេត្តកំពង់ធំ និងបានបញ្ចប់ការសិក្សានៅ សហរដ្ឋអាម៉េរិកហើយសព្វថ្ងៃមានអាជីពជាម៉ូដែល ជាគ្រូបង្រៀនភាសាអង់គ្លេស និងភាសាខ្មែរ ។ អ្វីដែលកាន់តែចាប់អារម្មណ៍បុរសឯករូបនេះក៏ជាអ្នកប្រដាល់និងជាគ្រូបង្ហាត់ប្រដាល់សកល ខណៈអ្នកគាំទ្ររំពឹងថាលោកនឹងទទួលជ័យជម្នះក្នុងការប្រកួតនៅប្រទេសថៃនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfkczhnjjMNgrlGI4PkxXN_KEh5QDjiK65bOmdzlKwVbIc-yjNEcSv-4i4VMRhH-nZmbdDExaeD_LlymhXLnkI4TCglbnOxUhCPqZSoORAFJ_1HTgVbbiy6HBNWhtEh6n98qWmSK4pcsNpIa-wRCM3UlSwHorbthxxK5tKYm7afnLWmsUSVWo0TrwGko/s2048/image_2023-12-11_11-53-35.png