ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះ Thai TV5 រាយការណ៍ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ នឹងជំរុញកីឡា Muay Thai ឱ្យក្លាយទៅជា Soft Power របស់ថៃ ព្រមទាំងគាំទ្រគ្រូ Muay Thai ទៅបង្រៀននៅក្រៅប្រទេសផងដែរ ។
លោកនាយករដ្ឋមន្ត្រីថៃលើកឡើងបែបនេះ ក្នុងអំឡុងពេលលោក Pimon Srivikorn គណៈកម្មការយុទ្ធសាស្ត្រ Soft Power ផ្នែកកីឡា បានដឹកនាំក្រុម One Championship មកចូលជួបលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅបន្ទប់ពណ៌ស្វាយ អគារថៃឃូហ្វា ក្នុងវិមានរដ្ឋាភិបាល ។
ក្រោយពីការជួបគ្នា លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា Muay Thai ចាត់ទុកថា គឺជា Soft Power ដំបូងគេរបស់ប្រទេសថៃ ។ ហេតុនេះ វាជាសកម្មភាពមួយដែលមានពាក្យថា «Thai» នៅក្នុងនោះ ដែលបានផ្តល់តម្លៃជាមួយ Soft Power របស់ប្រទេសថៃ ។ បច្ចុប្បន្ន ប្រទេសអង់គ្លេសមានកន្លែងប្រដាល់ពី៥.០០០ ទៅ៦.០០០កន្លែង ហើយបដិសេធមិនបានថា វាជា Soft Power លំដាប់ទី១ ដែលថៃបានបញ្ជូនទៅកាន់ពិភពលោក ដូចជា ៖ ការផ្សាយបន្តផ្ទាល់ Live Streaming និងលក់ឧបករណ៍កីឡាប្រដាល់ ដែលមានតម្លៃផ្នែកសេដ្ឋកិច្ចដ៏ច្រើនមហាសាល និងផ្តល់ប្រយោជន៍ដល់ប្រទេស ។
លោកនាយករដ្ឋមន្ត្រីថៃក៏បានថ្លែងអំណរគុណដល់លោក Pimon Srivikorn គណៈកម្មការយុទ្ធសាស្ត្រ Soft Power ផ្នែកកីឡា ដែលបានជំរុញកីឡា Muay Thai ។ បច្ចុប្បន្ន ប្រទេសថៃមានអ្នកប្រដាល់លំដាប់ពិភពលោក ដូចជា កីឡាករ បួ ខាវ គឺជាក្តីសង្ឃឹមរបស់ក្មេងជំនាន់ក្រោយ ដែលមានបំណងរួមចំណែកក្នុងកីឡា Muay Thai ។ ចំណែកកម្មវិធីប្រដាល់ One Championship នៅរៀងរាល់ថ្ងៃសុក្រ បានផ្សាយបន្តផ្ទាល់ Live Streaming ដែលធ្វើឱ្យមនុស្សលើពិភពលោករាប់លាននាក់បានទស្សនា ។ ដូច្នេះ រឿង Soft Power កីឡា Muay Thai ជឿថា នៅតែមានសក្តានុពលបន្តទៀត ។
រីឯអាជីពជាអ្នកប្រដាល់ថៃ ពលរដ្ឋថៃចង់បានអាជីពមានស្ថិតស្ថេរ ។ បើក្រឡេកមើលអតីតកាលឃើញថា អាយុរបស់អាជីពប្រដាល់មានរយៈពេលតិចណាស់ ដែលអាចឡើងប្រដាល់បាន ។ បើយើងអាចយកកីឡា Muay Thai ទៅរួមបញ្ចូលក្នុងសកម្មភាពនានាលើពិភពលោក ដោយបង្កើតកន្លែងប្រដាល់ថៃនៅក្រៅប្រទេស យើងនឹងអាចពង្រីកអាជីពនេះដល់អ្នកប្រដាល់បាន ដូចជា អ្នកលេងបាល់ទាត់អាចក្លាយជាគ្រូបង្វឹកបាល់ទាត់ និងក្លាយជាអាជីពមានស្ថេរភាព ។ បច្ចុប្បន្ន មានអ្នកប្រដាល់ថៃជាច្រើននាក់ចង់ទៅបង្រៀន និងបង្កើតកន្លែងប្រដាល់នៅក្រៅប្រទេស ។
ទោះយ៉ាងណា រដ្ឋាភិបាលនឹងជំរុញ ក៏ដូចជាបញ្ជូនអ្នកប្រដាល់ថៃទៅក្រៅប្រទេស និងឱ្យភ្ញៀវទេសចរចូលមករៀនប្រដាល់នៅប្រទេសថៃ រួមទាំងអ្នកចង់បានប្រាក់ចំណូលពីផ្នែកកីឡា ដូចជា អ្នកផលិតឧបករណ៍ប្រដាល់ និងម្ចាស់តារាងបាល់ទាត់ ៕ ប្រភព ៖ Thai TV5










