រឿងរ៉ាវអ្នកជំនួញអនឡាញឈ្លោះគ្នាផ្អើលប្រទេសក្លាយជាប្រធានបទក្តៅនាចុងឆ្នាំ២០២៣ពីមិត្តភាពដែលសាងមកជិត១០ឆ្នាំបែរជាមើលមុខគ្នាមិនចំរហូតឈានដល់ការស្បថស្បែ។ ជុំវិញរឿងនេះកញ្ញាជ្រូកព្រៃ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះនិងជាអតីតបេក្ខភាព Cambodia’s Got Talent រដូវកាលទី៣ បានបង្ហោះវីដេអូមួយស្តាយមិត្តភាពម៉ាដាមដា ម៉ានីន និងស្រីណៃនិងចង់ឱ្យពួកគេត្រូវគ្នាវិញ ជីវិតមនុស្សម្នាក់មិនយូរទេ ដូច្នេះមានអ្វីដែលអាចផ្សះផ្សាលើកលែងបានគួរតែលើកលែង។
នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមទិកតុកកញ្ញា ជ្រូកព្រៃ បាននិយាយថាអ្នកជិតខាងឈ្លោះគ្នាអ្នកណាក៏មើល ដូចជាមើលរឿងក្នុងកុនមើលទៅសប្បាយអីចឹងទៅតែក្នុងរឿងម៉ាដាមដា ទោះបីខ្លួនជាBAឱ្យម៉ាដាមក៏ដោយមិនបានលូកលាន់អីទេ គេឈ្លោះគ្នា ចាំមើលតែប៉ុណ្ណោះដោយខ្លួនចង់ឱ្យអ្នកទាំងនោះត្រូវគ្នាវិញ។ កញ្ញាជ្រូកព្រៃថា ក្នុងជីវិតគឺតែងតែមានការទាស់ទែងគ្នាសូម្បីតែម្តាយហើយនឹងកូនក៏មានរឿងឈ្លោះគ្នាដែរ ក្នុងនោះក៏មានមិត្តភាពដូចគ្នា ហើយខ្លួនក៏ជួបផ្ទាល់ពេលខ្លះមិត្តខ្លះមកដដែលៗតែខ្លួនអត់មើលចំណុចទាំងនោះព្រោះជាមិត្តដោយមើលតែចំណុចល្អៗស្តាយសម្ព័ន្ធភាពព្រោះទម្រាំសាងមកបាន។
ជ្រូកព្រៃ ថាពេលខ្លះយើងអាចសម្រួលគ្នាបានអត់ ឱ្យឱកាសបានអត់ សួរចិត្តខ្លួនឯង កុំឱ្យខុសច្រើនដងនិយាយគ្នាបានសម្រួលគ្នាបានគួរតែសម្រួលព្រោះឃើញការរាប់អានរបស់អ្នកលក់អនឡាញប៉ុន្មានរូបនោះឈានដល់ជិត១០ឆ្នាំហើយ។ កញ្ញា បន្ថែមទៀតថារយៈពេល១០ឆ្នាំវាយូរហើយតែងតែមានការប្រែប្រួលទៅតាមការមានបាន រីកចម្រើន វាតែងតែមាន ជាក់ស្តែងមិត្តភក្តិខ្លួនដូចគ្នាពេលមានបានស្អប់យកតែម្តង ប៉ុន្តែពេលខ្លះយើងនិយាយជាមួយគ្នាទៅព្រោះស្តាយមិត្តភាពដែរព្រោះជីវិតមិនទៀងនោះទេ ដោយចង់ឃើញការសាមគ្គី មិនមែនលើកទ័ពធ្វើបែបនេះទេ ជាមិត្តភក្តិល្អកុំមានចិត្តច្រណែនគ្នា។

ការលើកឡើងចង់ឱ្យម៉ាដាម ដាម៉ានីន និងស្រីណៃ និងអ្នកក្នុងរង្វង់ជម្លោះនេះរបស់កញ្ញាជ្រូកព្រៃ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការគាំទ្រចង់ឱ្យអ្នកទាំងនោះវិលមកផ្សះផ្សាគ្នាឡើយវិញក្លាយជាមិត្តភក្តិដូចពីមុនបំភ្លេចរឿងមិនល្អចោល៕










