ជម្លោះអ្នកលក់អនឡាញល្បីឈ្មោះប៉ុន្មានរូបថែមទាំងជាមិត្តរាប់អានគ្នាដល់ទៅជិត១០ឆ្នាំបានឈានដល់នាំគ្នាទៅស្បថនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗវិនាសរៀងៗខ្លួន។ ក្នុងនោះមួយក្នុងចំណោមអ្នកលក់អនឡាញដែលមានជម្លោះហើយនាំគ្នាទៅស្បថក៏មាន ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ ទៅដូចគ្នាខណៈតារាចម្រៀងរូបនេះក៏បានទៅដូចគ្នាដោយរូបគេមិនខ្វល់ពីមុខមាត់របស់ខ្លួនជាតារាល្បីឬអាប់ឱនកិត្តិយសនោះទេ។
អ្នកលេងបណ្តាញសង្គមជ្រាបមកហើយជម្លោះអ្នកលក់អនឡាញបានក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមហើយមានការគាំទ្រទៅលើភាគីម្ខាងៗទៅតាមការគិតរបស់ពួកគេ។ ទោះបីជាយ៉ាងនេះក្តីមិនត្រឹមតែបង្ហោះសារជម្លោះពាក្យសម្តីលើបណ្តាញសង្គម និងLive បកស្រាយពីមូលហេតុផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែអ្នកលក់អនឡាញទាំងនោះថែមទាំងឈានដល់ការស្បថស្បែនៅមុខព្រះអង្គដងកើថែមទាំងដែលជាកន្លែងប្រជាពលរដ្ឋខ្មែរមានជំនឿថាជាកន្លែងស័ក្ដិសិទ្ធិនាំឱ្យមានមនុស្សម្នាទៅមើលព្រោងព្រាតទោះបីជាយប់ហើយក៏ដោយ។
ការស្បថស្បែអ្នកលក់អនឡាញដែលមានជម្លោះនឹងគ្នាថែមទាំងជាមនុស្សរាប់អានគ្នាដល់ទៅជិត១០ឆ្នាំក្នុងនោះក៏មាន ឡុង ម៉ានីន ជាអ្នកលក់អនឡាញល្បីឈ្មោះនិងត្រូវជាគូស្នេហ៍លោក ថុល សុភិទិ តារាចម្រៀងក្នុងទ្រនំហង្សមាសក៏បានទៅស្បថស្បែក្នុងជម្លោះក្តៅគគុកនេះដូចគ្នា។ អ្វីដែលកាន់តែចាប់អារម្មណ៍ជម្លោះស្បថនៅមុខព្រះអង្គដងកើនេះ តារាចម្រៀង ថុល សុភិទិ ក៏មានវត្តមាននៅទីនោះដូចគ្នាដោយមិនខ្វល់ពីមុខមាត់របស់ខ្លួនជាមនុស្សសាធារណៈ ទោះបីជាមានឈ្មោះបោះសំឡេងយ៉ាងណា ភិទិ សុខចិត្តនៅក្បែរជាមួយម៉ានីន ជាគូស្នេហ៍ដែលកំពុងមានជម្លោះជាមួយភាគីម្ខាងទៀត។
គួរបញ្ជាក់ថា កន្លងមកតារាចម្រៀងរូបនេះតែងតែចេញមុខការពារគូស្នេហ៍ខ្លួនទោះបីជាមានរឿងរ៉ាវយ៉ាងណាក៏ដោយ ទាំងអំឡុងពេលស្រលាញ់គ្នាដំបូងត្រូវហ្វេនៗមួយចំនួនមិនពេញចិត្ត ភិទិ ចេញមុខមកបង្ហោះសារសុំចិត្តអ្នកគាំទ្រគោរពតាមការសម្រេចចិត្តរបស់ខ្លួន និងរឿងមួយចំនួនផងដែរ។
ការដែល ភិទិ ចេញមុខមកការពារសង្សារសំណព្វនេះមានអ្នកខ្លះក៏ពេញចិត្តចំពោះភក្តីភាពរបស់ភិទិដែលស្រលាញ់សង្សារ ចំណែកគំនិតមួយភាគទៀតមិនយល់ស្របចំពោះទង្វើ ភិទិ ឡើយដោយពួកគេគិតរឿងខ្លះ ភិទិ មិនគួរធ្វើនោះទេព្រោះនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកដែលជាតារាល្បី ជាមនុស្សរបស់មហាជន៕










