ទន្ទឹមនឹង ស៊ីន យូប៊ីន បង្ហាញវត្តមានក្នុងកម្មពិធីលំដាប់ពិភពលោកនៅប្រទេសអារ៉ាសាប៊ីអូឌីត ហើយក្លាយជាស្រ្តីខ្មែរដំបូងគេចូលរួមព្រឹត្តិការណ៍នេះផលិតករលោក ហ៊ុយ យ៉ាឡេង បានកោតសរសើរតារាស្រីជួរមុខរូបនេះថាជាតារាដែលមានមនសិការលើកស្ទួយអ្វីជាខ្មែរបង្ហាញទៅកាន់អន្តរជាតិ ខណៈ យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតច្នៃម៉ូតមានព្យញ្ជនៈអក្សរ និងលេខខ្មែរ ចូលរួមកម្មវិធីលំដាប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVZvjU8v2spia5zz1Ud8L5mCKUylVFgSUJiSz-Eatc5Nm6_peq0J1nA334oQVdSuEzD97Fw3rBj-JP6d6496rse0gtRq_qXdaFh3Z9znPxQYRAoAs7zx_u4bFGymDmq56Nlnkxkggogzv3MySKoTwWTlE37SAQdcfGO2DxkK246wIhDIK3fW5geoSFj-I/s2048/341834323_887439012348960_7488307892719746114_n.jpg

នៅថ្ងៃទី៦ ធ្នូ លើបណ្តាញសង្គមលោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ដើម្បីកូន» បានបង្ហោះរូបភាពកញ្ញា ស៊ីន យូប៊ីន ជាមួយនឹងខ្លឹមសារថា «ជាតារាខ្មែរត្រូវមានគំនិតមនសិការខ្មែរ លើកស្ទួយអ្វីជាខ្មែរ ខ្ញុំសង្កេតឃើញគាត់ បានខិតខំប្រឹងប្រែងបង្ហាញអន្តរជាតិឱ្យបានដឹងថាយើងមកពីណា។ នេះជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវធ្វើក្នុងនាមជាកូនខ្មែរត្រូវប្រឹងលើកតម្កើងជាតិយើង។ អរគុណយូប៊ីននិងអ្នកច្នៃម៉ូតនេះពិតជាប្លែក
និងអស្ចារ្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy4uqskQs2uvlfQfZprYTEv8dn67hmhcbHp4TwMm0XyB-iM4rS0kLBC7iGZM0WEpMXZB2Kt2hP0O_OA_qqeTTmKbachyphenhyphenPig63x9k4WVkTPFZDG3T22gf1M48sHAk9aHFGFaX3jH0wmXeEHRpySiMzwyeUAHs43ArmG1d21si5Rtcm4XV0uqh9WEj1C5Vk/s1280/photo_2023-12-06_16-39-56%20(3).jpg

ការលើកសរសើររបស់ផលិតកររូបនេះបន្ទាប់ពី ស៊ីន យូប៊ីន ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី RedSea Film Festival ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានតារាហូលីវូដ និងអាស៊ីល្បីៗជាច្រើនរូបចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiveeHSgeblQqDjEp9EM7cMhtyst3Wztjtsrtnw-AJ8wbfnal3WQeSlZfabT97sn-qjlWfQhRh0Sknlnkp1omenWVfCxFReJzaOO4IHAiInFh_Gd0klp_V0pHROXyXK2PFeDunqnUm6Q5hn2datWlR-UOeC5BYGEeDOveCfp3cuN8VatXbg59N6ZS8Ctx0/s1280/photo_2023-12-06_16-39-56%20(2).jpg

ជាមួយឱកាសដ៏កម្រហើយបានក្លាយជាស្រ្តីដំបូងគេចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ ស៊ីន យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតជាមួយការច្នៃឡើងជាពិសេសមានព្យញ្ជនៈអក្សរខ្មែរ និងលេខខ្មែរ ក្នុងសំលៀកបំពាក់នេះផងដែរ ជាហេតុធ្វើឱ្យមានការកោតសរសើរនាងយ៉ាងច្រើនពីមហាជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8JQaTY9OVRoomBK8g2RXjSsggI74f3CeZdNyLAVaT_ikr9pOD5gtiYmTWHkb5r6c9PYnJ8yGbxkJd4rkGv9lUkchg5ZS4exo9-0yiOmEfB3JfrpiyGIxPrRtHLW9XZLHIsqK7sp4_ZrNLkI5M155Ql4HPS1fhgbDHvnK59Hbca-3CEaiSp7XNufeSSQ/s1280/photo_2023-12-06_16-39-56.jpg

តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ភាគច្រើនឱ្យតែមានឱកាសដើរលើកម្រាលព្រំអន្តរជាតិ នាងមិនភ្លេចទេក្នុងការនាំអត្តសញ្ញាណដែលឆ្លុះបញ្ចាំងអ្វីដែលជារបស់ខ្មែរតាមដែលអាចធ្វើបាន ហើយការតុបតែងខ្លួនតារាស្រីរូបនេះប្រកបដោយប្រណីតភាពមិនចាញ់តារាស្រុកគេនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLN72MTO4bDRomOZ1uFd2-SmAS07-DiIEZy8jKtrj2Hb4FSfSpoatttKoQlm3o51yZ5Qrp0bNo2U6rih68uTguTrjUGu9ZFUi-uSUML3CNx0mvUjCtzZgOPZsrGgJkDVb7DF7FLRbRMEWKMi4pBsPcS1BGngqnFiU0rI3YBvfoxG8j59-HgUu9Q0MMLtw/s856/Capture%20(113).PNG