កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានឈ្នះការបោះឆ្នោតកូរ៉េខាងជើង ដោយទទួលបានសំឡេងឆ្នោតរហូតទៅដល់ ៩៩% នឹងបង្ហាញថាគ្មានអ្នកណាប្រឆាំងនោះទេ។
យោងតាមប្រភពព័ត៌មាន CNA ដែលបានរាយការណ៍កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា ប្រទេសកូរ៉េខាងជើងបានបង្ហាញលទ្ធផលបោះឆ្នោត ដោយលទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋជាង ៩៩ ភាគរយសុទ្ធតែបានបោះឆ្នោតគាំទ្រគណបក្សការងាររបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។North Korea cites rare dissent in elections even as 99% back candidates |  The Star

នៅក្នុងការបោះឆ្នោតរបស់ប្រទេសកូរ៉េខាងជើងរៀងរាល់បួនឆ្នាំម្តង ប្រជាពលរដ្ឋនឹងមានសញ្ញាពីរដើម្បីគូស ដោយសញ្ញាពណ៌បៃតងមានន័យថាការគាំទ្រ ហើយក្រហមមានន័យថាប្រឆាំង។ ដូច្នេះហើយ ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចូលរួមការបោះឆ្នោតនោះ ៩៩.៩១ ភាគរយបានបោះឆ្នោតឱ្យបេក្ខជនក្រុមប្រឹក្សាប្រជាជនខេត្ត ហើយ ៩៩.៨៧ ភាគរយទៀតបានបោះឆ្នោតជ្រើសរើសបេក្ខជនសម្រាប់តំណែងតំណាងក្រុមប្រឹក្សាប្រជាជនមូលដ្ឋាន។ ក្នុងនោះមាន ០.០៩ និង ០.១៣ ភាគរយនៃអ្នកបោះឆ្នោតបានបោះឆ្នោតប្រឆាំងនឹងគណបក្សរបស់លោក Kim Jong Un ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការបោះឆ្នោតមានអ្នកប្រឆាំងនឹងគណបក្សនេះ។North Korea's Kim calls for military readiness against any 'provocation' |  Reuters

ទោះជាយ៉ាងណាក៏ដោយ យោងតាមមូលនិធិអាស៊ីប៉ាស៊ីហ្វិកនៃប្រទេសកាណាដាបាននិយាយថា ការបោះឆ្នោតនេះទំនងជាការប៉ុនប៉ងរបស់រដ្ឋាភិបាលកូរ៉េខាងជើងដើម្បីធ្វើឱ្យមុខមាត់របស់ប្រទេសមានលក្ខណៈធម្មតា ក៏ដូចជាចង់បង្ហាញថាវាមានលទ្ធិប្រជាធិបតេយ្យជាង ដើម្បីបង្កើនភាពស្របច្បាប់នៃអំណាចនៅលើឆាកពិភពលោក។ ហេតុនេះហើយ ទោះបីជាសំឡេងឆ្នោតរបស់គណបក្សប្រឆាំងនឹងមានកម្រិតខ្លាំងប៉ុណ្ណាក៏ដោយ ក៏គណបក្សការងាររបស់លោក គីម ជុងអ៊ុន នឹងត្រូវពិនិត្យមើលប្រអប់ឆ្នោតគ្រប់ពេលវេលាដែរ។ នេះបើតាមស្ថិតិបានរកឃើញថាចំនួនអ្នកបោះឆ្នោតបានធ្លាក់ចុះពី ៩៩.៩៨ ភាគរយមកនៅ ៩៩.៦៣ ភាគរយ ដោយក្រុមអ្នកជំនាញបានវិភាគថានេះជាសញ្ញាបង្ហាញពីការចុះខ្សោយនៃអំណាចកណ្តាល។North Korea's Kim calls for military readiness against any 'provocation' |  The Star

គួរបញ្ជាក់ដែរថា កូរ៉េខាងជើងគឺជាប្រទេសកុម្មុយនីស្ត ប្រកាន់លទ្ធិជូឆេក្រោមរបបផ្តាច់ការ។ ប្រទេសនេះស្ថិតនៅភូមិភាគអាស៊ីបូព៌ា ដែលមានព្រំដែនជាប់ប្រទេសចិន និងរុស្ស៊ីនៅភាគខាងជើង និងប៉ែកខាងត្បូងជាប់នឹងប្រទេសកូរ៉េខាងត្បូង ដោយភាគខាងលិចនៃប្រទេសកូរ៉េខាងជើងមានព្រំប្រទល់ជាប់នឹងឆកសមុទ្រកូរ៉េ និងសមុទ្រលឿង រីឯខាងកើតជាប់នឹងសមុទ្រជប៉ុន៕