កូរ៉េខាងត្បូង៖ កសិករកូរ៉េខាងត្បូងជាង ២០០ នាក់បានប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតីដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ហាមឃាត់ការទទួលទានសាច់ឆ្កែ។
យោងតាមប្រភពព័ត៌មាន Yahoo News ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា កសិកររាប់រយនាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើការតវ៉ាប្រឆាំងនឹងអាជ្ញាធរ អំពីការអនុម័តច្បាប់ហាមឃាត់ការទទួលទានសត្វឆ្កែ ដោយពួកគេបានប្រកាសថា អ្នកនយោបាយគ្មានសិទ្ធិបិទឧស្សាហកម្ម ឬសម្រេចចិត្តអ្វីដែលអ្នកដទៃអាចបរិភោគបានឡើយ។South Korean farmers rally near presidential office to protest proposed anti -dog meat legislation – KXAN Austin

លោក Ju Yeong-bong តំណាងកសិករដែលបង្កាត់ពូជ និងចិញ្ចឹមឆ្កែសម្រាប់សាច់ក្នុងប្រទេសកូរ៉េ បាននិយាយថា យើងមិនយល់ស្របនឹងទស្សនៈដែលថាការបរិភោគសាច់ឆ្កែគឺព្រៃផ្សៃនោះទេ ព្រោះប្រទេសទាំងអស់ដែលមានទំនៀមទម្លាប់ចិញ្ចឹមសត្វក្នុងពេលតែមួយបានបរិភោគសាច់ឆ្កែ ហើយសព្វថ្ងៃនេះប្រទេសជាច្រើននៅតែបរិភោគសាច់ឆ្កែ ”ដូច្នេះច្បាប់ហាមឃាត់ការបរិភោគសត្វឆ្កែ ប្រៀបដូចជាបិទសិទ្ធិឧស្សាហកម្មរបស់កសិករអញ្ចឹង”។

ក្នុងថ្ងៃដដែលនោះ កសិករជាង ២០០ នាក់បានប៉ះទង្គិចជាមួយប៉ូលីសដែលកម្លាំងមានទំហំធំជាង។ ប៉ូលីសបានបង្កើតរបាំងផ្លូវដើម្បីរារាំងពួកគេមិនឱ្យចូលទៅជិតការិយាល័យប្រធានាធិបតី ដោយកសិកររាប់សិបនាក់បានបើកទ្វាឡានភីកអាប់របស់ប៉ូលីសដែលដឹកសត្វឆ្កែជាច្រើនក្បាលនោះ ដើម្បីធ្វើការដោះលែងក្នុងតំបន់នេះ។ ទោះបីជាយ៉ាងណា ប៉ូលីសបានចុះត្រួតពិនិត្យ និងរារាំងកសិករមិនឱ្យធ្វើដូច្នេះទេ។South Korean farmers rally to protest proposed anti-dog meat legislation -  ABC News

គួររំលឹកដែរថា គណបក្សកាន់អំណាចរបស់ប្រធានាធិបតី Yoon Suk-yeol កាលពីដើមខែវិច្ឆិកាបានណែនាំសេចក្តីព្រាងច្បាប់ហាមឃាត់ការចិញ្ចឹម និងលក់សត្វឆ្កែសម្រាប់សាច់ ក៏ដូចជាបង្ខំឱ្យកសិករបិទភោជនីយដ្ឋានលក់សាច់ឆ្កែរយៈពេលបីឆ្នាំ។ ដូច្នេះ កសិករដែលបង្កាត់ពូជសត្វឆ្កែសម្រាប់សាច់នៅក្នុងប្រទេសកូរ៉េ នឹងបាត់បង់ជីវភាព ហើយក៏ត្រូវបានអាជ្ញាធរមិនអើពើក្នុងការពិភាក្សាលើសេចក្តីព្រាងច្បាប់ហាមឃាត់សាច់ឆ្កែផងដែរ។

គួរបញ្ជាក់ដែរថា អ្នកបង្កាត់ពូជសត្វឆ្កែនៅក្នុងប្រទេសកូរ៉េបច្ចុប្បន្នមានការខឹងសម្បារយ៉ាងខ្លាំងចំពោះច្បាប់ហាមប្រាមសាច់ឆ្កែក្នុងប្រទេស និងបានគំរាមដោះលែងសត្វឆ្កែចំនួនពីរលានក្បាលនៅជិតភ្នាក់ងាររដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងផែនការហាមឃាត់សាច់ឆ្កែចាប់ពីឆ្នាំ ២០២៧៕South Korean farmers rally near presidential office to protest proposed anti -dog meat legislation | CityNews Toronto