ថ្វីត្បិតតែទូរស័ព្ទដៃបានធ្វើឱ្យជីវិតរបស់យើងមានភាពងាយស្រួលជាងមុនក៏ដោយ ការប្រើប្រាស់វាភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងមិនមែនជាគំនិតល្អនោះទេ។ ការធ្វើបែបនេះអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក និងបន្ថែមភាពតានតឹងដល់ជីវិតរបស់អ្នកដូចជា៖

១.ការថប់បារម្ភ៖ ការប្រើទូរស័ព្ទដៃរបស់អ្នកបន្ទាប់ពីភ្ញាក់ពីគេងអាចបណ្តាលឱ្យមានការថប់បារម្ភ និងភាពតានតឹង។ ដោយសារតែយើងនឹងមើលឃើញហេតុការណ៍ ឬព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានផ្សេងៗ ដែលវាអាចរារាំងអ្នកពីការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកបាន ធ្វើឱ្យអ្នកមានភាពតានតឹង ក៏ដូចជាថប់បារម្ភជាដើម។Reasons Why You Should Not Sleep With Your Cell Phoneដូច្នេះ យោងតាមការសិក្សាពីសាកលវិទ្យាល័យមួយក្នុងប្រទេសស៊ុយអែតបានរកឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃញឹកញាប់ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងការកើនឡើងហានិភ័យនៃការគេងមិនលក់ និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះបុរស និងស្ត្រី។

២.ផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធរាងកាយរបស់ខួរក្បាល៖ ការប្រើទូរស័ព្ទដៃបន្ទាប់ពីភ្ញាក់ពីគេងភ្លាមៗអាចមានឥទ្ធិពលអវិជ្ជមានដល់រចនាសម្ព័ន្ធរាងកាយរបស់ខួរក្បាល ក៏ដូចជាប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាព ហើយវាបណ្តាលឱ្យមានភាពតានតឹង។ លើសពីនេះ ខួរក្បាលរបស់អ្នកនឹងបញ្ចេញសារធាតុ dopamine នៅពេលអ្នកពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាលទ្ធផល ខួរក្បាលរបស់អ្នកត្រូវបានជំរុញឱ្យធ្វើសកម្មភាពម្តងទៀត ដែលបណ្តាលឱ្យមានការបញ្ចេញសារធាតុ dopamine ធ្វើឱ្យអ្នកញៀនទូរស័ព្ទរបស់អ្នក មិនចង់ធ្វើអ្វីទាំងអស់នៅពេលព្រឹក។Why You Should Never Use Your Phone in Bedនេះបើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Waterloo គេបានរកឃើញថា អ្នកដែលប្រើទូរស័ព្ទមានទំនោរគិតច្រើនជាងអ្នកអាន ដោយសារតែពួកគេទំនងជាមិនធ្វើសកម្មភាពលើព័ត៌មាន ឬចាត់ទុកថាវាចាំបាច់។

៣.ខ្ជះខ្ជាយពេលវេលាដោយគ្មានហេតុផល៖ នៅពេលដែលអ្នកក្រោកពីគេងភ្លាមៗហើយលេងទូរស័ព្ទ នឹងធ្វើឱ្យខ្ជះខ្ជាយពេលវេលាដោយគ្មានហេតុផល វាក៏រំខានដល់ការផ្តោតអារម្មណ៍ និងធ្វើឱ្យអ្នកពន្យារពេលសកម្មភាពពេលព្រឹកផងដែរ។ វាប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការកំណត់អាទិភាពការងារ ពីព្រោះខួរក្បាលរបស់អ្នកមិនទាន់មានការប្រុងប្រយ័ត្នពេញលេញ។ ការពិនិត្យមើលទូរស័ព្ទដៃរបស់អ្នកជាដំបូងបន្ទាប់ពីភ្ញាក់ពីគេងអាចនាំឱ្យមានការរំខានកាន់តែងាយស្រួល និងជះឥទ្ធិពលអវិជ្ជមានដល់ផលិតភាពរបស់អ្នក៕