មកទស្សនាការប្រណាំងរថយន្តជាមួយមិត្តប្រុសនៅទីក្រុង Las Vegas កាលពីថ្ងៃទី២១ ខែវិច្ឆិកា Rihanna បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះយកនាឡិកាដៃពេជ្រតម្លៃ៤០ម៉ឺនដុល្លារទៅពាក់នៅកជើងរបស់នាង។
Rihanna បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ រួមជាមួយនឹងស្បែកជើងកែងខ្ពស់ក្នុងតម្លៃ ៤ ៥៥០ ដុល្លារ។ អ្វីដែលកាន់ តែពិសេសនោះគឺនៅក្នុងនាឡិកាម៉ាក Jacob & Co. ធ្វើពីមាសពណ៌ស 18K ស្រោបដោយត្បូងពេជ្រសរុប ៧០ ការ៉ាត់ តម្លៃ៤០ម៉ឺនដុល្លារឃើញនៅលើកជើង។
នេះមិនមែនជាលើកទីមួយទេដែលម្ចាស់បទ «diamond»រូបនេះយកវត្ថុមានតម្លៃទៅប្រើខុសប្លែកពីគេ។ កាលពិខែមិថុនា Rihanna បានយកក្បាលនាឡិកាទៅធ្វើជាបណ្តោងខ្សែក ស្រោមមាសពណ៌ស 18K ដែលស្រោបដោយត្បូងពេជ្រចំនួន ៣៣៩គ្រាប់ មានទម្ងន់ជាង ៣០ ការ៉ាត់ មានតម្លៃ ៧០០,០០ ដុល្លារ ហើយមានតែ១៨ គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។ កាលពីមួយខែមុនតារាចម្រៀងរូបនេះក៏បានពាក់ចិញ្ចៀនពេជ្រតម្លៃ ៦០០,០០០ ដុល្លារនៅលើម្រាមជើងរបស់នាងផងដែរ។
Rihanna បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំគឺជាតារាចម្រៀងដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោកជាមួយប្រាក់ចំណូល ២៥០ លាន។ តារាចម្រៀង រូបនេះបានឈ្នះពានរង្វាន់ Grammy ចំនួន៩ ពានរង្វាន់តន្ត្រីអាម៉េរិកចំនួន១៣ ពានរង្វាន់ Billboard Music Awards ចំនួន ១២ និងទទួលបានកំណត់ត្រាហ្គីណេសចំនួន ៦ ។ បទចម្រៀងល្បីៗរបស់នាងរួមមាន Umbrella , Diamonds , Only Girl , Bitch Better Have My Money … ។
Rihanna មានកូនពីរនាក់ជាមួយនិងមិត្តប្រុស A$AP Rocky ។ យោងតាម ទស្សនាវដ្តី Forbes តារាចម្រៀងរូបនេះគឺជាមហាសេដ្ឋី ក្មេងជាងគេនៅសហរដ្ឋអាម៉េរិកជាមួយទ្រព្យសម្បត្តិសុទ្ធត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១.៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ទ្រព្យសម្បត្តិជាច្រើនរបស់ Rihanna ត្រូវបានសន្មតថាមកពីក្រុមហ៊ុនគ្រឿងសម្អាងដ៏ជោគជ័យរបស់នាងគឺ Fenty Beauty ៕
:max_bytes(150000):strip_icc():focal(959x345:961x347)/rihanna-1-2000-09e290ef56c5456db91af266f3b5ec9a.jpg)










