នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ លោក យឹង សំអឿន ហៅ ដួង ត្រូវបានស្នងការនគរបាលខេត្តក្រចេះ អនុវត្តវិន័យតាមកងកម្លាំងនគរបាលជាតិ ដោយដកបញ្ឈរជើងជាបណ្តោះអាសន្ន ក្រោយមានការចែកចាយពីមេប៉ុស្តិ៍រូបនេះ បានទៅផ្អាកល្ខោន ដែលកំពុងសម្តែងជូនពលរដ្ឋទស្សនា។
ក្រោយដកបញ្ឈរលោក យឹង សំអឿន កម្លាំងនគរបាលជាតិ បានតែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាមេប៉ុស្តិ៍ស្តីទីជំនួសវិញ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅខេត្តក្រចេះ ដោយមានក្រុមល្ខោនមួយ ត្រូវបានគេជួលឱ្យទៅសម្តែងជូនបងប្អូនប្រជាពលរដ្ឋទស្សនា ក៏ប៉ុន្តែត្រូវបានលោកយឹង សំអឿន ស្នើសុំបញ្ឈប់ការសម្តែងជាបន្ត ដោយគ្មានមូលហេតុ៕










