កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានបកស្រាយមន្ទិលរបស់អ្នកគាំទ្រដោយសារតែគេមិនសូវឃើញនាងមានសកម្មភាពជាមួយម្ចាស់មកុដ ភឹម ស្រីនោ និងលំដាប់រងផ្សេងទៀត( TOP5)។ អេនណា បានបញ្ជាក់ថាដោយសារតែខ្លួនមានធុរៈកិច្ចទៅក្រៅប្រទេស ទើបមិនបានទទួលការងារនិងជួបប្រទះបញ្ហាសុខភាពញឹកញាប់។
កាលពីពេលថ្មីៗនេះ ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 និងលំដាប់រងទី២ ,ទី៣ និងទី៤ បានដើរបង្ហាញម៉ូតលើទឹកដីខេត្តបាត់ដំបង ក្នុងកម្មវិធីប្រគំតន្រ្តីរបស់តារាចម្រៀង ទេព បូព្រឹក្ស។ រឿងនេះដែរបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបង្ហាញភាពងឿងឆ្ងល់យ៉ាងខ្លាំងព្រោះតែមិនឃើញវត្តមានរបស់ កុយ អេនណា ដែលជាលំដាប់រងទី១ ឃើញវត្តមានតែ៤នាក់។
ដោយសារតែមានអ្នកសួរនាំច្រើន កុយ អេនណា បានបកស្រាយថា «មួយរយៈមុនដោយសារតែខ្លួនត្រៀមទៅក្រៅប្រទេស ហើយនាងក៏បានដាក់កាលវិភាគរបស់ខ្លួនទៅកាន់ក្រុមហ៊ុនផ្ទាល់ដោយសុំ Clear ការងារឱ្យរួចរាល់ហើយសុំទៅស្រុកក្រៅមានធុរៈកិច្ចចឹងក្រុមហ៊ុនក៏យោគយល់ Clearការងារឱ្យហើយមុនចេញទៅ និងអត់ទទួលការងារឡើយ»។
លំដាប់រងទី១ MGC 2023 រូបនេះបន្តទៀតថា បន្ទាប់ពីបញ្ចប់ការងារនៅក្រៅប្រទេសរួច នាងគឺជួបប្រទះបញ្ហាសុខភាព ឈឺជាញឹកញាប់ទើបមិនសូវឃើញវត្តមាននាងជាមួយក្រុម TOP5។
កុយ អេនណា ដ្បិតទើបចូលប្រឡូកវិស័យបវរកញ្ញាជាលើកដំបូង និងបានជាប់លំដាប់រងទី១ក្តី ប៉ុន្តែនាងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ជាពិសេសថ្មីៗនេះទៀតសោតនាងក៏មានឱកាសដើរម៉ូតនៅឯក្រៅប្រទេសផងដែរ៕










