ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានប្រកាសថ្កោលទោសអាមេរិក ដោយសារអាមេរិកត្រៀមលក់អាវុធមានសក្តានុពលខ្ពស់ឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយអាមេរិកនៅតំបន់អាស៊ី ។ កូរ៉េខាងជើងលើកឡើងថា ការធ្វើបែបនេះ នឹងធ្វើឱ្យស្ថានការណ៍នៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ដោយសារការយកអាវុធប្រភេទថ្មីចូលមកក្នុងតំបន់ ។North Korea shows Kim Jong Un examining a military spy satellite that may  be launched soon | The Asahi Shimbun: Breaking News, Japan News and Analysis

ចំណែកសារព័ត៌មានកូរ៉េខាងជើង KCNA រាយការណ៍ថា ប្រទេសកូរ៉េខាងជើងនឹងចាត់វិធានការទប់ស្កាត់ និងការពារសន្តិសុខនៅក្នុងតំបន់ ព្រមទាំងលើកហេតុផលថា បញ្ហាអសន្តិសុខក្នុងតំបន់ គឺបង្កឡើងដោយអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ។Bring Back the Nuclear Tomahawks | Proceedings - May 2017 Vol. 143/5/1,371

យោងតាមសេចក្តីរាយការណ៍ឱ្យដឹងថា ប្រទេសជប៉ុនមានគម្រោងទិញមីស៊ីល «Tomahawk» ពីអាមេរិក ចំនួន៤០០គ្រឿង ដើម្បីបង្កើនសក្តានុពលក្នុងវិស័យកងទ័ពដ៏ធំបំផុត បើគិតតាំងពីសង្គ្រាមលោក កទី២ មក ។ ជាមួយគ្នានេះ អាមេរិកទើបតែបានប្រកាសថា អាមេរិកអាចនឹងលក់មីស៊ីលប្រភេទ «Sidewider» និងមីស៊ីលទំនើប Standard Missile 6 ឱ្យទៅកូរ៉េខាងត្បូងផងដែរ ។AIM-9M Sidewinder | NAVAIR

ប្រទេសកូរ៉េខាងជើងបានចេញមុខថ្កោលទោសអាមេរិកលើកនេះ ស្របពេលកូរ៉េខាងជើងកំពុងត្រៀមខ្លួនបង្ហោះផ្កាយរណបចារកម្ម ។ រីឯកូរ៉េខាងត្បូងបានចេញសារដាស់តឿនថា កូរ៉េខាងជើងគួរតែហ៊ានប្រឈមមុខជាមួយការពិត ពាក់ព័ន្ធនឹងបញ្ហាសហគមន៍អន្តរជាតិថ្កោលទោសកូរ៉េខាងជើងចំពោះទង្វើខុសច្បាប់ផ្សេងៗ ព្រមទាំងលុបចោលគម្រោងបង្ហោះផ្កាយរណបចារកម្មជាបន្ទាន់ ៕