កាលពីពេលថ្មីៗនេះនៅលើគណនីទិកតុករបស់បុរសវ័យក្មេងម្នាក់ឈ្មោះថា ជុង យាន ជាអតីតជ័យលាភីលំដាប់ទី១ក្នុងកម្មវិធី ROAD 2 THE STAR រដូវកាលទី២ បានបង្ហោះវីដេអូដោយលោកយកដៃទៅស្ទាបក្លៀករបស់ ពេជ្រ សូលីកា រួចហើយក៏យកដៃនោះមកហិត។ សកម្មភាពភាពបែបនេះរបស់អ្នកទាំងពីរធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិយ៉ាងច្រើននិងមានការលើកឡើងថា «បុរសពិត លូកស្តាំហិតឆ្វេង» រហូត ពេជ្រ សូលីកា ទ្រាំពុំបានពន្លះទៅវិញតែម្តង។
នៅលើគណនីទិកតុករបស់ ពេជ្រ សូលីកា បានបង្ហោះវីដេអូនិងភ្ជាប់ជាមួយសំណេរថា «ថាមិនចង់លូកដៃទេ ព្រោះវីដេអូផុស FUN FUN ធម្មតាតែឃើញថាមានខម្មិនប្រតិកម្មនឹងដៃឆ្វេង ស្តាំ ច្រើនដែរ បាននៅស្ងៀមមិនបាន។ ចេះតែថីក្នុងខ្លួនស្គាល់ Camera មុខក្រោយអត់? បើស្ទើរទេកុំធ្វើចេះ គេផុសឱ្យមើលហើយ មើលទៅនៅវិភាគច្រើនមេស? បុរសពិត មិនពិត ពាក្យចឹងមនុស្សចេះដឹងគេប្រើមកនិយាយដែរ?»។
មួយរយៈក្រោយនេះអ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀង ពេជ្រ សូលីកា និង ជុង យានមានសកម្មភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំងមិនដឹងថាពួកគេទាំងពីរនាក់មានគម្រោងអ្វីថ្មីសម្រាប់អ្នកគាំទ្រឬមានអ្វីលើសពីនេះនោះទេ។
ពេជ្រ សូលីកា បានឃ្លាតឆ្ងាយពីទ្រនំហង្សមាសដោយគេពុំឃើញនាងទម្លាក់បទថ្មីឡើយទំនងនាងជ្រើសរើសផ្លូវឯករាជ្យវិញ។ បើនិយាយពីរឿងបេះដូងវិញចាប់តាំងពីបែកគ្នាជាមួយគូដណ្តឹង ពេជ្រ សូលីកា បានបង្ហាញតម្រុយខ្លះៗថាខ្លួនមានអ្នកស្អំបេះដូងហើយ ប៉ុន្តែនាងមិនទាន់ទម្លាយអត្តសញ្ញាណបុរសរូបនោះនៅឡើយទេ។
តារាចម្រៀងរូបនេះ ធ្លាប់ប្រទះរឿងអាស្រូវធំៗជាច្រើននៅក្នុងជីវិត ប៉ុន្តែនាងនៅតែឈរយ៉ាងរឹងមាំ ព្រោះនាងជាគោលជំហរក្នុងគ្រួសារត្រូវមើលថែកូនប្រុស និងប្អូនស្រី ខណៈកេរ្តិ៍ឈ្មោះសិល្បៈរបស់នាងមិនសូវចោទជាបញ្ហានោះទេ ពោល ពេជ្រ សូលីកា នៅតែមានអ្នកគាំទ្រតាមលើកទឹកចិត្តនិងស្រលាញ់ទឹកដមសំឡេងរបស់នាងដូចដើម៕
https://www.tiktok.com/@pich.solikah/video/7303527678563437842










