អាណារ៉ូស ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជេរនិងរិះគន់ជាថ្មីបន្ទាប់ពីបង្ហោះរូបភាពមួយសន្លឹកមិនសមទំនង។ អ្នកខ្លះបានលើកឡើងថានាងមានចេតនាបង្ហោះតែម្តងទោះដឹងថាត្រូវគេស្តីបន្ទោសយ៉ាងណាក៏ដោយព្រោះតែចង់ល្បីលើបណ្តាញសង្គមដោយមិនខ្ចីខ្វល់អ្វីទាំងអស់។No photo description available.

នៅថ្ងៃទី១៥ វិច្ឆិកា អាណារ៉ូស បានបង្ហោះរូបភាពមួយសន្លឹកមានលក្ខណៈស៊ិចស៊ីអមជាមួយចំណងជើងថា «កាល ១៨ មិនព្រមស្អាត បែរមកស្អាតពេលចូល ៣០ ទៅវិញ ព្រហ្មលិខិតលេងសើចមែន»។ ការបង្ហោះរូបភាពនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិនិងស៊ែរយ៉ាងច្រើនព្រោះតែរូបភាពនោះស៊ិចស៊ីអាសអាភាសមិនសមភ្នែក។No photo description available.

អ្នកប្រើប្រាស់បណ្តាញសង្គមលើកឡើងដែរថា រ៉ូស មានចេតនាបញ្ចេញរូបភាពនេះតែម្តងទោះបីដឹងថាបង្ហោះទៅគេជេរ និងរិះគន់ក៏ដោយនៅតែគគ្លើនដដែលៗព្រោះតែចង់ល្បីលើបណ្តាញសង្គមដោយសារតែគេជេរនេះឯង។ អ្នកខ្លះទៀតបាននិយាយថា រ៉ូស ស្អាតដែរតែចូលចិត្តធ្វើឱ្យគេមើលមកខ្លួនគ្មានតម្លៃ។ ខម្មិនខ្លះទៀតថា រ៉ូស ជាមនុស្សដែលមិនមានការគិតពិចារណាដល់ប្រពៃណីខ្មែរជេរណាស់កាន់តែគគ្លើនលើសដើម។No photo description available.

នេះជាលើកទីរាប់ភ្លេចរបស់ រ៉ូស ទៅហើយដែលរងនូវមតិស្តីបន្ទោសពីអ្នកលេងបណ្តាញសង្គមដោយសារសកម្មភាពរបស់នាងប្រព្រឹត្តនៅលើបណ្តាញសង្គមមួយចំនួនហួសហេតុចូលចិត្តឱ្យគេជេរទក់សាច់មិនរាងចាលក៏ព្រោះតែចង់ល្បីតាមបណ្តាញសង្គម មិនខ្វល់ពីភាពថ្លៃថ្នូរ តម្លៃខ្លួនជាស្រ្តី យ៉ាងណាឱ្យតែបានជាប្រធានបទជជែកលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕