នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧និង ៤០នាទី មានប្រជពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ថ្កាប់មុខ នៅក្នុងភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុមិនបានយូរប៉ុន្មានសមត្ថកិច្ច បានបើកប្រតិបត្តិការស្រាវជ្រាវ នឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះពេជ្រ រ៉ាវី ភេទប្រុសអាយុ២០ឆ្នាំ ដែលជាមិត្តជនរងគ្រោះ។ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសាភាពថា ខ្លួនពិតជាបានចាក់និងអាករ សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវពិតប្រាកដមែន។ រីឯម៉ូតូជនរងគ្រោះ ខ្លួនបានយកទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះសមត្ថកិច្ចបានរកឃើញវិញហើយ ដោយជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕