ពិតណាស់ បុរសភាគច្រើនប្រាកដជាចង់ដឹងហើយថា តើផលិតផលណាដែលភាគច្រើនស័ក្តិសមបំផុតសម្រាប់បុរសក្នុងការថែរក្សាស្បែក ការពារស្បែកពីពន្លឺព្រះអាទិត្យ ក៏ដូចជាកាត់បន្ថយស្នាមជ្រួញជាដើម។ ដូច្នេះ ផលិតផលដែលស័ក្តិសមបំផុតសម្រាប់ការថែរក្សាស្បែករបស់បុរសនោះគឺ Lotion។Men Face Cream | Why Men Need Face Cream | Gentlehomme

Lotion គឺជាផលិតផលថែរក្សាស្បែក ដែលស័ក្តិសមសម្រាប់មនុស្សប្រុសទូទៅ មិនថាក្មេងប្រុស មនុស្សពេញវ័យ ឬមនុស្សចាស់នោះទេ។ ផលិតផលនេះ រក្សាបាននូវប្រសិទ្ធភាពថែរក្សាស្បែកបានល្អ នៅពេលដែលយើងលាបលើស្បែកនឹងជ្រាបចូលស្បែកយ៉ាងលឿន ហើយចូលទៅក្នុងជម្រៅបានយ៉ាងល្អ រួមទាំងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ដូច្នេះអត្ថប្រយោជន៍ Lotion គឺជួយការពារភាពស្រអាប់, កែតម្រូវស្ថានភាពស្បែក, បន្ថែមសំណើមដល់ស្បែក, កាត់បន្ថយស្នាមជ្រួញ, ការពារកម្តៅថ្ងៃប្រឆាំងនឹងកាំរស្មីយូវី និងរក្សាសារធាតុចម្រាញ់ផ្សេងៗនៅក្នុងស្បែក។Why Moisturizer Is Important for Guys

ហេតុនេះហើយ បុរសគួរជ្រើសរើសផលិតផលនេះ ដើម្បីថែរក្សាស្បែកឱ្យមានសុខភាពល្អ ក៏ដូចជាមានសម្រស់ក្មេងជាងវ័យផងដែរ។ ទោះជាយ៉ាងក៏ដោយ បច្ចុប្បន្នម៉ាក Skincare មានច្រើនប្រភេទណាស់ ដូច្នេះអ្នកអាចទិញតាមតម្រូវការសុខភាពស្បែករបស់អ្នកបាន។ ប៉ុន្តែគួរចៀសវាងក្រេមនានា ព្រោះផលិតផលនេះងាយនឹងបង្កឱ្យស្ទះក្នុងអំឡុងពេលធ្វើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាបណ្តាលឱ្យសុខភាពស្បែករបស់អ្នកស្ងួតខ្លាំងផងដែរ៕