លោក អ៊ិន សុភិន ជាថៅកែមហាហង្សព្រមទាំងបានទិញសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញាក្នុងស្រុកមួយចំនួនដូចជា Miss Grand ,Miss Universe និងកម្មវិធីមួយចំនួនទៀតត្រូវបានតារាពហុជំនាញ ខាត់ សុឃីម សរសើរពេញៗមាត់ថាពូកែរើសមនុស្សដែលមានន័យថាគឺពូកែរើសម្ចាស់មកុដក្នុងស្រុកដើម្បីយកទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។May be an image of 1 person, hat and text

អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា កន្លងមកការរៀបចំប្រកួតបវរកញ្ញាក្នុងស្រុក មួយចំនួនរបស់លោក អ៊ិន សុភិន រងនូវមតិរិះគន់ពីមហាជនរួមទាំងធ្លាប់ត្រូវបានក្រសួងកោះហៅទៅណែនាំផងដែរ។ ទោះជាការរៀបចំប្រកួតបវរកញ្ញាក្រោមការដឹកនាំរបស់លោកអ៊ិន សុភិន មានចន្លោះខុសឆ្គងនិងសាងបញ្ហាមួយចំនួនក្តីប៉ុន្តែអ្នកស្នេហាវិស័យបវរកញ្ញាក៏ឃើញពីចំណុចល្អរបស់លោកដូចគ្នាព្រោះនៅពេលបញ្ចូនបេក្ខភាពតំណាងប្រទេសចូលរួមអន្តរជាតិគឺទទួលបានសមិទ្ធផលល្អច្រើន។

ជាមួយគ្នានេះដែរ លើបណ្តាញសង្គមរបស់អ្នកនាង ខាត់ សុឃីម នាថ្ងៃទី១២ វិច្ឆិកា តារាពហុជំនាញរូបនេះបានសរសើរលោកអ៊ិន សុភិន ពេញៗមាត់ថាពូកែរើសបវរកញ្ញា។ អ្នកនាងបានសរសេរថា «ខ្ញុំគិតហើយបាននិយាយ (ពូភិនពូកែរើសមនុស្ស)និយាយត្រង់ មើលឃើញច្រើនល្អ We are Cambodia »។លោកអ៊ិន សុភិន ប្រហែលលែងមានវត្តមានជាអ្នកគ្រប់គ្រង Miss Grand  កម្ពុជា​២០២៣ហេីយ – Koh Santepheap Daily

ការសរសើររបស់តារាពហុជំនាញដ៏ល្បីរូបនេះត្រូវគេរំពឹងឃើញពីសក្កានុពលរបស់ ចន សុទីម៉ា Miss Universe Cambodia 2023 កំពុងប្រកួតនៅឯ El Salvador សាងភាពលេចធ្លោខ្លាំងមិនធម្មតានៅលើឆាកអន្តរជាតិដោយមានការរំពឹងខ្ពស់បវរកញ្ញារូបនេះមានឱកាសខ្ពស់បើកទ្វារកម្ពុជាចូលTOPក្នុងកម្មវិធី Miss Universe ខណៈការប្រកួតក្នុងស្រុក Miss Universe Cambodia 2023 នេះគឺជាលើកដំបូងក្រោមការដឹកនាំរបស់លោក អ៊ិន សុភិនផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅពេលលោក អ៊ិន សុភិន ដឹកនាំក្នុងកម្មវិធី Miss Grand Cambodia ចំនួន៣ឆ្នាំរួមមានឆ្នាំ ២០២០,២០២១ និង ២០២២ ពេលប្រកួតលើឆាកអន្តរជាតិសុទ្ធចូលTOPទាំងអស់គ្នាបើទោះបីជាការប្រកួតមិនសូវរលូនរងនូវមតិរិះគន់មួយចំនួនក្តី។May be an image of 1 person

ក្នុងការប្រកួត Miss Grand International ឆ្នាំ២០២០ កញ្ញា លីវ ជីលី បានជំនួសម្ចាស់មកុដ សេង រដ្ឋា និងលំដាប់រងទី១ នៃកម្មវិធី Miss Grand Cambodia 2020 ដោយសារតែមានបញ្ហា ខណៈដែរ លីវ ជីលី បានបោះជំហានឈានចូលTOP20 ក្នុងការប្រកួតអន្តរជាតិ។ សម្រាប់ឆ្នាំ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា បានឈានដល់ TOP10 និង២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឈានជាប់លំដាប់រងទី៥ក្នុងការប្រកួត Miss Grand International ដែលបច្ចុប្បន្ននេះអតីតបវរកញ្ញារូបនេះកំពុងសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងវិថីសិល្បៈ។

ទន្ទឹមនឹងកម្មវិធីនេះគេសង្កេតឃើញថាលោក អ៊ិន សុភិន ក៏បញ្ជូនបវរកញ្ញយុវតីចក្រវាល ណូ ហ្វារីដា ទៅប្រកួតនៅឥណ្ឌា កន្លងមកថ្មីៗនេះក៏ឈ្នះលំដាប់រងទី៣ Miss Teen of the Universe 2023 ផងដែរ៕សុខៗ លោក អ៊ិន សុភិន ថា អាយុកាន់តែច្រើនហើយ ល្មមដល់ពេលសម្រាកហើយ – Popular  Magazine