ប្រទេសចិន ៖ កសិកររស់នៅតំបន់ Jiangxi ប្រទេសចិន បានអភិរក្សបច្ចេកទេសផលិតតែបែបប្រពៃណីឈ្មោះ «Gougunao» ដែលមានអាយុកាលរាប់សតវត្សមកហើយ និងបន្សល់ទុកអស់៨ជំនាន់ផងដែរ ។ ការផលិតតែតាមបច្ចេកទេសនេះឃើញថា វាមានគុណភាពល្អ និងអាចឆ្លើយតបចំពោះតម្រូវការអតិថិជន ។

លោក Liang Huaping អ្នកផលិតតែតាមបច្ចេកទេសបុរាណឱ្យដឹងថា លោកបានចាប់ផ្តើមរៀនសូត្រពីវិធីបេះស្លឹកតែ តាំងពីលោកមានអាយុ១២ឆ្នាំ និងរៀនឆុងទឹកតែពេលលោកអាយុ១៨ឆ្នាំ ។ ចំពោះការជ្រើសរើសស្លឹកតែ គឺត្រូវល្អិតល្អន់បន្តិច យើងត្រូវយកស្លឹកណាដែលគ្មានដង្កូវស៊ី ឬសត្វល្អិតបំផ្លាញ ។ ម្យ៉ាងទៀត យើងមិនត្រូវបេះស្លឹកតែនៅថ្ងៃណាមានភ្លៀងធ្លាក់ ឬថ្ងៃក្តៅខ្លាំងទេ ហើយត្រូវជ្រើសយកស្លឹកណាល្អជាងគេជាង៦ម៉ឺនសន្លឹក ដើម្បីទទួលបានតែស្ងួតចំនួន៥០០ក្រាម ។Tea industry helps reduce poverty in Jiangxi - Chinadaily.com.cn

តំបន់ Jiangxi គឺជាកន្លែងផលិតតែបៃតងដ៏សំខាន់របស់ប្រទេសចិន ហើយតំបន់នេះក៏ជាកន្លែងដាំដុះតែជាច្រើនប្រភេទដ៏ល្បីល្បាញផងដែរ ។ ចំណែកតែប្រភេទ Gougunao ត្រូវឆ្លងកាត់ដំណាក់កាលហាលឱ្យស្ងួត ចាប់ពី៣ឆ្នាំ រហូតដល់៥ឆ្នាំឯណោះ ។ ក្រោយហាលតែស្ងួតហើយ ត្រូវឆ្លងកាត់ដំណាក់កាលផលិតចំនួន៨ ទៀត ។

លោក Liang Huaping និយាយថា លោកត្រូវទុកដាក់ស្លឹកតែទាំងនេះនៅទីកន្លែងស្ងួត, មានខ្យល់ចេញ-ចូលល្អ និងមិនចង្អៀតខ្លាំងពេក ។ សីតុណ្ហភាពក្នុងឧបករណ៍សម្រាប់ដាក់ស្លឹកតែ គួរស្មើប្រមាណ៣៦០អង្សារសេ ព្រោះបើសីតុណ្ហភាពខ្ពស់ពេកអាចធ្វើឱ្យស្លឹកតែស្ងួត ហើយបើសីតុណ្ហភាពទាបខ្លាំងពេកអាចធ្វើឱ្យស្លឹកតែគ្មានរសជាតិតាមតម្រូវការអតិថិជន ។ ចំណុចសំខាន់បំផុត ត្រូវគ្រប់គ្រងសីតុណ្ហភាពស្លឹកតែ រហូតដល់ប្រាកដចិត្តថា ស្លឹកតែបានឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យគ្រប់លក្ខខណ្ឌ និងល្អិតល្អន់ ហើយប្រយ័ត្នមិនឱ្យវាមានសំណើម ។Tea plantation in Jiangxi goes eco-friendly - ecns.cn

ចំណែកការវាយតម្លៃគុណភាពរបស់តែ «Gougunao» នឹងធ្វើឡើងផ្អែកតាមកត្តាសំខាន់ៗចំនួន៤ ដូចជា ៖ ពណ៌, ក្លិន, រសជាតិ និងរូបរាង ។ ហេតុនេះ ស្លឹកតែ ត្រូវមានក្លិនក្រអូប និងរសជាតិផ្អែមបន្តិច ។ មរតកដ៏មានតម្លៃរបស់ស្លឹកតែ នៅតំបន់ Jiangxi បានកើតឡើងកាលពីជាង២.០០០ឆ្នាំមុន និងបន្តមកដល់សម័យរាជវង្សឈីន ៕Tea farmers pick tea leaves in Wuyuan, E China's Jiangxi_手机搜狐网 ប្រភព ៖ China face