ចាប់តាំងពីខែតុលានេះ តម្លៃលក់នៅលើទីផ្សា ធូរេនពូជ Mekong Delt បានកើនឡើងពី 50%-60% ដោយសារការផ្គត់ផ្គង់នៅចុងរដូវនៃផ្លែធូរេនមិនបានច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជន។

កាលពីពេលថ្មីៗនេះ កសិករម្នាក់រស់នៅក្នុងខេត្ត Tien Giang ប្រទេសវៀតណាមបាននិយាយថា គាត់បានលក់ទុរេនដែលមានគុណភាពល្អបំផុតរបស់គាត់ក្នុងតម្លៃរហូតដល់ទៅ 105,000 ដុង (4.31 ដុល្លារ) ក្នុងមួយគីឡូក្រាម ដែលវាជាអត្រាខ្ពស់បំផុតតាំងពីលក់មករហូតមកដល់ពេលនេះ ដែលជាធម្មតាក្នុងខែកក្កដានេះតម្លៃទុរេនត្រឹមតែ ៦៥,០០០ដុង (2.67$)ប៉ុណ្ណោះ ដូច្នេះតម្លៃបច្ចុប្បន្នបានធ្វើឲ្យគាត់កាក់កបកើបប្រាក់ចំណេញបានយ៉ាងច្រើនពីដំណាំមួយនេះ។Farmers harvest durians in the Mekong Delta. Photo by VnExpress/ Manh Khuong

លោក Thanh កសិករដាំទុរេនម្នាក់ទៀតនៅខេត្ត Dak Lak ភាគកណ្តាលនៃប្រទេសវៀតណាមបាននិយាយថា ឈ្មួញកំពុងចរចាតម្លៃជាមួយគាត់ដោយធូរេនមួយគីឡូក្រាម មានតម្លៃរហូតដល់ទៅ ១១៥.០០០ ដុង (4.7$) គឺជាតម្លៃដែលមិនធ្លាប់មានពីមុនមក។ គាត់បានបន្តថា ពួកឈ្មួញទាំងនោះនឹងទិញទុរេនទាំងអស់ដែលគាត់មានផងដែរ។ គាត់ក៏ត្រូវបានឈ្មួញទំាងនោះកក់លុយទុកជាមុនផង បើទោះបីជាធូរេន មិនទាន់បានកាប់ពីដើមក៏ដោយព្រោះដើម្បីធានាការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់របស់ពួកគេ។Vietnam's durian exports may fetch $1.5bn this year | Tuoi Tre News

ជាមួយគ្នានេះដែរ កសិករនៅវៀតណាមនាពេលនេះបាននឹងកំពុងមើលឃើញពីការកើនឡើងនៃតម្រូវការទីផ្សារផ្លែធូរេនទាំងក្នុងនិងក្រៅស្រុក ជាពិសេសគឺប្រទេសចិន។ រីឯតម្លៃវិញ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតប្រសិនបើថ្ងៃខាងមុខ ការផ្គត់ផ្គង់ផ្លែធុរេននៅតែបន្តធ្លាក់ចុះបែបនេះ។Vietnam's durian exports jump 18 times in Jan-May on bloated demand from  China-Xinhua

លោក Nguyen Nhu Cuong រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយថា រដូវទុរេននៅខេត្តខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាមនាពេលនេះជិតដល់អស់ហើយ គឺនៅសល់តែផ្ទៃដីតូចមួយប៉ុណ្ណោះដែលមិនទាន់ទុំនៅក្នុងខេត្ត Gia Lai ៕