ជាការពិតណាស់ អ្នកដែលចូលចិត្តខាងធ្វើអាជីវកម្ម (ការរកស៊ី) គឺសុទ្ធតែជាមនុស្សដែលមានទំនោរទៅរកឯករាជ្យភាព និងសេរីភាពហិរញ្ញវត្ថុ។ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងចង់បើកអាជីវកម្មជាលើកដំបូង ឬពង្រីកអាជីកម្មអ្នកឲ្យបានប្រសើរជាងមុន កុំបារម្ភអី! ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តទាំង៥ ក្នុងការបើកអាជីវកម្មនិងបង្កើនប្រាក់ចំណេញជាអតិបរមា៖
១ ស្វែងយល់ពីការប្រកួតប្រជែងនៅលើទីផ្សារ៖ អ្នកគួរតែធ្វើការស្រាវជ្រាវនិងស្វែងយល់ពីដៃគូរប្រកួតប្រជែងអ្នកឲ្យបានល្អិតល្អន់បំផុត។ មិនមែនជាការចម្លងគ្នាទេ ប៉ុន្តែគឺជាគំនិតច្នៃប្រឌិត ភាពប្លែកនៃផលិតផលនិងសេវាកម្មរបស់អ្នកក្នុងការផ្តល់ទៅកាន់អតិថិជន។ អ្នកត្រូវតែដឹងពីចំណុចសំខាន់នៃផលិតផលរបស់អ្នក ត្រូវដឹងថាតើអតិថិជនរបស់អ្នកចង់បានអ្វីជាពិសេស? តើកត្តាអ្វីខ្លះជាហេតុបណ្តាលឲ្យផលិតផលរបស់អ្នកអាចវ៉ាដាច់នៅក្នុងការប្រកួតនៅលើទីផ្សារបាន? ជាពិសេសគឺអ្នកត្រូវផ្តោតលើតម្លៃធ្វើយ៉ាងណាឲ្យថោកបំផុតតាមដែលអាចធ្វើទៅបានប្រកបដោយគុណភាព និងការប្រមូលសិនផ្សេងៗ។
២ កំណត់មូលដ្ឋានអតិថិជនគោលដៅ៖ ការវិភាគផលិតផលរបស់អ្នកដោយផ្តោតទៅលើអតិថិជនគោលដៅ ដោយស្វែងយល់ពីអ្វីដែលពួកគេចង់បានបំផុត ដែលមិនមែនផ្អែកទៅលើការចូលចិត្តរបស់អ្នកទៅលើផលិតផលរបស់ខ្លួនឯងនោះទេ។ ម៉្យាងវិញទៀតត្រូវស្វែងយល់ឲ្យច្បាស់ពីទីតាំងភូមិសាស្រ្ត (កម្រិតប្រាក់ចំណូលនិងបុគ្គលិកលក្ខណៈរបស់អតិថិជន) និងអត្រានិកូលសាស្រ្ត(ដូចជាអាយុ ភេទ ជនជាតិ) ដើម្បីកំណត់ចំនួនជាក់លាក់នៃអតិជនគោលដៅរបស់អ្នក។ ចូរបង្កើតគំរូប្រាក់ចំណូលរបស់អ្នកនិងវិភាគថា តើនរណាខ្លះដែលធ្លាប់ទិញផលិតផលរបស់អ្នកពីមុន? ហើយពួកគេទាំងនោះអាចនឹងត្រឡប់មកទិញវិញម្តងទៀតដែរឬទេ?
៣ បង្កើតផែនការអាជីវកម្ម៖ នៅក្នុងផែនការអាជីវកម្មគឺអ្នកអាចរៀបរាប់យ៉ាងលម្អិតអំពីគម្រោង ចាប់ផ្តើមពីការកំណត់កញ្ចប់ថវិការរបស់អ្នក រហូតដល់យុទ្ធសាស្រ្តទីផ្សារដើម្បីទទួលបានអតិថិជនជាដើម។ ជំហានស្នូលនៃផែនការអាជីវកម្មនោះគឺជាការវិភាគតម្លៃភាគហ៊ុនរបស់អ្នកទាំងមូល។ អ្នកត្រូវសិក្សាពីលំហូរនៃសាច់ប្រាក់ ដូចជាចេះប៉ាន់ប្រមាណការចំណាយ ប្រាក់ចំណូល ក៏ជាប្រាក់បន្ថែមផ្សេងៗ។ អ្នកក៏ត្រូវតាមដានពីអ្វីគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុនរបស់អ្នកដូចគ្នាដូចជា ដឹងពីតម្លៃឧបករណ៍ប្រើប្រាស់ ពេលវេលាពលកម្ម ឬការធ្វើទីផ្សារជាដើម។ បន្ទាប់មក អ្នកត្រូវគណនាចំណូលនិងចំណាយរបស់អ្នកជាចាំបាច់។
៤ សិក្សាអំពីការផ្លាស់ប្តូរនៅក្នុងបរិបទសង្គម៖ អ្នកប្រាកដជាមិនចង់លក់ផលិតផលណាដែលបាត់បង់ប្រជាប្រិយភាពទៅហើយនោះទេ។ អ្នកត្រូវក្រឡេកទៅមើលលើបរិបទបែបណាក្នុងសង្គមបច្ចុប្បន្នដែលមនុស្សចូលចិត្តជាទូទៅ ជាងផ្តោតទៅលើការធ្វើអាជីវកម្មតែមួយមុខ។ ឧទាហរណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដូចជា Facebook , IG ជាដើម សុទ្ធជាវិធីក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សសម័យថ្មី អ្នកអាចទាញយកប្រយោជន៍ពីវានៅក្នុងការធ្វើជំនួញ ដូចជាការលក់ផលិតផល Online តាមរយៈការ Post ការ Live ជាដើម បូករួមជាមួយនឹងសិល្បៈនៅក្នុងការលក់របស់អ្នក។
៥ ត្រូវច្នៃប្រឌិតអ្វីដែលថ្មីៗជានិច្ច៖ អាជីវកម្មរបស់អ្នកមិនគួរនៅស្ងៀមទ្រឹងឬដដែលៗពេកនោះទេ ព្រោះផលិតផល៨០%នៅលើទីផ្សារបច្ចុប្បន្នគឺខុសពីផលិតផលកាលពី៥ឆ្នាំមុន។ដូច្នេះ អ្នកត្រូវតែចេះសម្របខ្លួននិងបត់បែបគ្រប់កាលៈទេសៈ ប៉ុន្តែនៅតែរក្សាភាពប្រាកដប្រជាជាមួយនឹងផលិតផលរបស់អ្នកដដែល ដោយគ្រាន់តែមានការវិវត្តិបន្តិចបន្តួចឬច្រើនឲ្យស្របជាមួយនឹងទីផ្សារបច្ចុប្បន្ន ក៏ដូចជាបំពេញបន្ថែមនូវតម្រូវការអតិថិជនរបស់អ្នកផងដែរ។