ប្រទេសចិន ៖ កប៉ាល់ «Adora Magic City» គឺជាកប៉ាល់ទេសចរណ៍ទំហំធំដំបូងគេរបស់ប្រទេសចិន ត្រូវបានក្រុមហ៊ុនប្រគល់ទៅឱ្យអតិថិជននៅទីក្រុងសៀងហៃ ។ ដូច្នេះ ធ្វើឱ្យចិនក្លាយជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមានសមត្ថភាពផលិតកប៉ាល់ជាច្រើនប្រភេទ ដូចជា កប៉ាល់ផ្ទុកយន្តហោះ, កប៉ាល់ផ្ទុកឧស្ម័ន LNG ទំហំធំ និងកប៉ាល់ទេសចរណ៍ទំហំធំ ។Adora Magic City Itinerary, Current Position, Ship Review | CruiseMapper

កប៉ាល់ទេសចរណ៍នេះផលិតឡើងដោយក្រុមហ៊ុន China State Shipbuilding Corporation (CSSC) និងក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding ។ វាមានប្រវែងជាង៣២៣ម៉ែត្រ និងមានទម្ងន់ប្រមាណ១៣៥.៥០០តោន ហើយវាអាចទទួលអ្នកដំណើររហូតដល់៥.២៤៦នាក់ ។ នៅក្នុងកប៉ាល់នេះ មានបន្ទប់សម្រាកសរុបចំនួន២.១២៥បន្ទប់ ហើយការផ្តល់សេវាកម្មនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។See the First Chinese Cruise Ship Adora Magic City Sailing in 2023: Photos

ការផលិតកប៉ាល់ «Adora Magic City» គឺជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យផលិតកម្មទំនើបរបស់ប្រទេសចិន ហើយចិននៅតែគ្រប់គ្រងចំណែកទីផ្សារលំដាប់ទី១ នៅលើពិភពលោក ផ្នែកទីផ្សារផលិតកប៉ាល់អស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding បានបង្ហាញពីភាពជោគជ័យក្នុងការផលិតកប៉ាល់ ហើយក្រុមហ៊ុនបានប្រគល់កប៉ាល់ផ្សេងៗសរុបចំនួន៥៥៣គ្រឿង ។China's first home-grown cruise ship undocked in Shanghai-Xinhua

Chen Gang ជាប្រធានអ្នករចនាគម្រោងកប៉ាល់ទេសចរណ៍ទំហំធំរបស់ក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding លើកឡើងថា ក្រុមហ៊ុនបានចំណាយពេលអស់៥ឆ្នាំ សម្រាប់ការផលិតកប៉ាល់ទេសចរណ៍ ។ ក្រុមហ៊ុនត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ដោយការអភិវឌ្ឍគុណភាពការផលិតជាបន្តបន្ទាប់ រហូតអាចផលិតកប៉ាល់ទេសចរណ៍នេះឱ្យទំនើបលំដាប់ពិភពលោក ។ បច្ចុប្បន្ន ក្រុមហ៊ុនបានចាប់ផ្តើមផលិតកប៉ាល់ទេសចរណ៍ទី២ ហើយនេះបង្ហាញថា ឧស្សាហកម្មផលិតកប៉ាល់ទេសចរណ៍របស់ចិនកំពុងរីកចម្រើន ។Adora Magic City Completes Second Sea Trials - Cruise Industry News | Cruise  News

Zheng Yiming ជាប្រធានផ្នែកស្ថិតិ និងព័ត៌មានប្រចាំសមាគមឧស្សាហកម្មផលិតប៉ាល់ចិនលើកឡើងថា ភាពជោគជ័យនៃការផលិតកប៉ាល់ទេសចរណ៍របស់ចិនបង្ហាញថា ចិនអាចផលិតកប៉ាល់ទំនើបគ្រប់ប្រភេទ ។ លើសពីនេះ វាធ្វើឱ្យឧស្សាហកម្មការផលិតកប៉ាល់កើនឡើងជាបន្តបន្ទាប់ ៕ ប្រភព ៖ China face