ប្រទេសឡាវ ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវថា គោលដៅបន្ទាន់របស់រដ្ឋាភិបាលឡាវនាពេលបច្ចុប្បន្ន គឺជំរុញឱ្យនិស្សិតបន្តការសិក្សានៅសាកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំកម្រិតខ្ពស់ ក្នុងមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិ, បច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងគណិតវិទ្យា ។ លើសពីនេះ រដ្ឋាភិបាលឡាវមានគោលដៅមួយទៀត គឺការបង្កើនអត្រាចូលរៀនថ្នាក់មត្តេយ្យរបស់កុមារអាយុ៥ឆ្នាំ ឱ្យស្មើរហូតដល់៨២% ។Lao schools struggle with Covid-19 rules | Phnom Penh Post

លោក ខាំចេន វង្សផូស៊ី រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគឡាវលើកឡើងថា ប្រទេសឡាវនឹងព្យាយាមបង្កើនអត្រាចុះឈ្មោះចូលរៀនរបស់សិស្សនៅកម្រិតបឋមសិក្សាឆ្នាំទី១ ឱ្យស្មើនឹង៩៨% ។ ចំណែកការចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាឆ្នាំទី៥ ប្រទេសឡាវនឹងព្យាយាមឱ្យស្មើនឹង៩៧% នៅឆ្នាំ២០២៤ ។U.S. Paves the Way for Let Girls Learn Initiative in Laos - U.S. Embassy in  Laos

ជាមួយគ្នានេះ ចំនួនកូនសិស្សរៀននៅកម្រិតបឋមសិក្សាឆ្នាំទី១ ដែលឈប់រៀនពាក់កណ្តាលទី គឺមិនត្រូវមានចំនួនលើសពី៤,៤% នៃចំនួនពលរដ្ឋឡាវដែលមានអាយុចូលរៀនថ្នាក់បឋមសិក្សាទេ ។Increasing Rural Access to Education in Laos

បច្ចុប្បន្ន ប្រទេសឡាវកំពុងប្រឈមនឹងកំណើនចំនួនកូនសិស្សឈប់រៀនពាក់កណ្តាលទី រួមទាំងចំនួនការចុះឈ្មោះចូលរៀននៅតាមសាលានានា ក៏ដូចជានៅសាកលវិទ្យាល័យបានធ្លាក់ចុះជាបន្តបន្ទាប់ ។ កត្តាទាំងនេះ គឺបណ្តាលមកពីពលរដ្ឋឡាវភាគច្រើននៅតាមតំបន់ជនបទមានជីវភាពក្រីក្រ ហើយមានយុវជនឡាវជាច្រើននាក់បានសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ៕ Education in Laos | Children in a primary school in Lao PDR,… | Flickrប្រភព ៖ daily news