អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅកាន់កម្មវិធី Miss International 2023 ទើបតែប្រកាសឈ្មោះកញ្ញា សំណាង អេលីណា បានចូល TOP16 នៅក្នុងវិធីនេះ ខណៈនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធីនេះប្រកាសឈ្មោះប្រទេសត្រឹម TOP15 ។ ទោះជាយ៉ាងណាដ្បិតតែការប្រកាសនេះមានសភាពយឺតយ៉ាវក៏ពិតមែនតែអ្នកគាំទ្រក៏សម្តែងក្តីអបអរទៅកាន់បវរកញ្ញាកម្ពុជាដូចគ្នាដែលមានឱកាសចូល TOP ការប្រកួតនេះបាន។May be an image of 1 person and text

នៅថ្ងៃទី២ វិច្ឆិកា លើបណ្តាញសង្គម IG របស់ Miss International បានប្រកាសលទ្ធផលTOP20នៅក្នុងការប្រកួតឆ្នាំនេះដែលបានបញ្ចប់កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការប្រកាសលទ្ធផល TOP20 នេះគឺកញ្ញា សំណាង អេលីណា ដែលតំណាងឱ្យកម្ពុជាបានជាប់ TOP16 ខណៈនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី Miss International 2023 ប្រកាសត្រឹមតែ TOP15។May be an image of 1 person

ការប្រកាសមានសភាពយឺតយ៉ាវរបស់កម្មវិធី Miss International នេះអ្នកគាំទ្រកម្ពុជាបានសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រតាំងពីថ្ងៃទី២៦ តុលា តែទើបមកប្រកាសTOP20 នៅថ្ងៃទី២ វិចិ្ឆកា នេះ។ ទោះបីជាហួសចិត្តបន្តិចមែន តែអ្នកគាំទ្រក៏បានចូលរួមអបអរសាទរទៅកាន់កញ្ញា សំណាង អេលីណា ដែលបាននាំឈ្មោះប្រទេសកម្ពុជាចូលទៅកាន់TOP20 ហើយខ្វះពិន្ទុតែបន្តិចទៀតប៉ុណ្ណោះម្ល៉េះមានឱកាសបានចូលទៅកាន់TOP15 ដែលខាងកម្មវិធីប្រកាសក្នុងថ្ងៃផ្តាច់ព្រ័ត្រមិនខាន។ យ៉ាងណាមិញ នេះក៏ជាលទ្ធផលល្អមួយដែរ ដែលអាចបញ្ជាក់ថាសមត្ថភាពរបស់ សំណាង អេលីណា មិនធម្មតាដូចគ្នាក្នុងចំណោមបវរកញ្ញាជាង៧០នាក់ កញ្ញាក៏បានចូលទៅកាន់TOP16 បានដែរ។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខាងកម្មវិធីបានប្រកាសពីឈុតតំណាងជាតិល្អផ្តាច់គេ ហើយឈុតតំណាងជាតិដែលបវរកញ្ញាកម្ពុជា សំណាង អេលីណា យកទៅប្រកួតមានឈ្មោះថា «រាជនីលង្វែក» ក៏ចូលក្នុងចំណោម TOP7 Best National Costume ផងដែរ។

សំណាង អេលីណា ត្រូវបានអ្នកគាំទ្រកោតសរសើរនាងថាមានទាំងព្រម ទាំងសម្រស់ អត្តចរិត ភាសា ចំណេះដឹង ការប្រាស្រ័យទាក់ទងជាមួយបវរកញ្ញាផ្សេងទៀតគឺមានទាំងអស់ ទើបពេលប្រកួតហើយគ្មានឈ្មោះកញ្ញាចូលTOP ធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្តជាខ្លាំងជាមួយកម្មវិធី Miss International ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMq0f6-biSZXgdRm9Qo7bLnv6sQ2jIdXy5ONfbBNpGUCQDHBirlmO1-svZb6-QfPrqgLHXnfkt3XnXT4sDnkUtZuJBEGGWEMrGQNJs7OHa8hqx6Y8J0_BfD5xL13B679zHGcT6Y_i4SBDe9aoRCJFhKLTJV6z-QwVNZAVa8_ZZoKHXGTyC2h52bcBWE5E/s1881/398117275_122106028484092526_5840230328574851665_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiycJ_dKiiKGPcNE1pRaQ0-6_06o3qwLf9FsaE8kpoRARWXkVUkxvDqjYDXygI_dTXJdhCdOSeITST1zEhFBdTAqlh7dqcQ74hBid47HWXlvKLKGeMSDQcoR4N8yNvGgSLZkH6h-3WuQbvI_BSm4Ra9g7CgS09rtze0tES5Y8oL-E2v3VgeiY3l6bpSyWg/s1712/top.jpg