ក្រុមហ៊ុន Baichuan របស់ចិនគឺជាក្រុមហ៊ុនបង្កើតសញ្ញាសិប្បនិមិត្តិបានដាក់ចេញនូវគំរូ AI របស់ខ្លួនបានបង្ហាញថា វាមានលក្ខណៈពិសេសដែលអាចសង្ខេបអត្ថបទប្រលោមលោកយ៉ាងវែងបាន ហើយជាគំរូដ៏ខ្លាំងក្លាបំផុតដែលអាចបំប្លែងពីអត្ថបទវែងទៅជាអត្ថបទខ្លីៗបាន និងសមត្ថភាពលើសពី Antropic Claude 2 របស់អាមេរិក ព្រោះមានគុណភាពក្នុងការឆ្លើយតប និងមានកម្រិតយល់ដឹងនូវអត្ថបទវែងៗបានផងដែរ។
កាលពីថ្ងៃចន្ទទី៣០ខែតុលានេះ សេចក្តីរាយការចេញពីក្រុមហ៊ុន Baichuan នាទីក្រុងប៉េកាំងបាននិយាយថា កំណែទម្រង់ចុងក្រោយគេបង្អស់របស់ខ្លួនគឺជាការកំណត់យកនៅគំរូដ៏ធំនៃប្រព័ន្ធ AI « Context Window» ដែលអាចសង្ខេបអត្ថបទអក្សរចិនបានរហូតដល់ទី ៣៥០ ០០០ ពាក្យ។
បើប្រៀបធៀបជាមួយនឹង Anthropic Claude2 របស់អាមេរិក ដែលបានដាក់ចេញកាលពីខែកក្កដាកន្លងទៅថាជាប្រព័ន្ធ AI ទំនើបបំផុតលើពិភពលោក ជាគំរូដែលអ្នកប្រើប្រាស់អាចដាក់នៅក្នុង Context Window ជាភាសាអង់គ្លេសបានត្រឹមតែ ៧៥ ០០០ពាក្យតែប៉ុណ្ណោះនៃអត្ថបទ។
លើសពីនេះទៅទៀត បណ្តាញទំនាក់ទំនងសង្គមក៏ដូចជាវិដេអូហ្គេមរបស់ចិន បានបង្កើននូវការកែច្នៃគំរូសិប្បនិមិត្តរបស់ខ្លួនបន្ថែមទៀត ដែលបានបម្រើនូវសេវាកម្មក៏ដូចជាដាក់លក់ផលិតផលផ្សេងៗ ហើយការប្រកួតប្រជែងនេះទទួលបាននូវការរីកចម្រើនជាខ្លាំងជាបន្តបន្ទាប់ នាំឲ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើសកលលោក។ ពួកគេក៏នៅតែបន្តការកែលម្អទៅលើសេវាកម្មគំរូសិប្បនិមិត្តផ្សេងៗទៀតដើម្បីបម្រើនិងបង្កើនការងាយស្រួលដល់អ្នកប្រើប្រាស់។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា អតិថិជនមកពីគ្រប់វិស័យ រួមទាំងធ្វើអាជីវកម្ម ការអប់រំ ហិរញ្ញវត្ថុ ឱសថ និងប្រព័ន្ធផ្សព្វផ្សាយ កំពុងប្រើប្រាស់គំរូ Hunyuan របស់ក្រុមហ៊ុនចិននេះ រួចហើយ។ ម្យ៉ាងវិញទៀត វិស្វករដែលរៀនកម្មវិធីកុំព្យូទ័រទាំង៣២ជំនាញ បានប្រើប្រាស់គំរូ Hunyuan របស់ក្រុមហ៊ុនចិននេះដើម្បីជួយដល់ការសរសេរកូដ និងបំបាត់នូវកំហុសដែលកើតឡើងជាប្រចាំផងដែរ។ South China Morning Post










