ក្រុមចម្រៀង La Cima Cartel បានចេញសេចក្តីជូនដំណឹងទៅសិល្បករ សិល្បការនីមួយចំនួនមុននឹងយកបទចម្រៀងរបស់ La Cima Cartel ទៅសម្ដែងតាមកម្មវិធីនានា ត្រូវតែជូនដំណឹង ឬសុំការអនុញ្ញាតជាមុនសិនដើម្បីបង្ហាញការគោរពនិងឱ្យតម្លៃស្នាដៃម្ចាស់ដើម និងជៀសវាងការធ្វើចំណាត់ការទៅតាមផ្លូវច្បាប់ដោយប្រការណាមួយ។

នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមចម្រៀង La Cima Cartel បានចេញសេចក្តីជូនដំណឹងជាសាធារណៈដែលតំណាងដោយ លោក ស៊ីវ រិទ្ធី ជានាយកប្រតិបត្តិ ដោយបានបញ្ជាក់ថា កន្លងទៅថ្មីៗនេះគេបានឃើញសិល្បករ សិល្បការនីមួយចំនួនទៅសម្តែង ឬ Cover តាមឆាក តូច ធំ Concert និងកម្មវិធីនានាបានយកបទចម្រៀងយើងខ្ញុំទៅច្រៀង ដោយមិនបានជូនដំណឹងជាមុនមកកាន់ក្រុមការងារ La Cima Cartel ឬសុំការអនុញ្ញាតិពីយើងជាមុនសិនដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានផលប្រយោជន៍របស់យើងក្នុងនាមជាអ្នកផលិតស្នាដៃចំរៀងថ្មីៗ។No photo description available.

ដើម្បីជៀសវាងការធ្វើចំណាត់ការទៅតាមផ្លូវច្បាប់ដោយប្រការណាមួយ La Cima Cartel បានជូនដំណឹងទៅ ដល់សិល្បករ សិល្បការិនី ទាំងអស់ មុននឹងយកបទចម្រៀងរបស់ក្រុមចម្រៀងនេះទៅសម្ដែងតាមកម្មវិធីនានា ត្រូវតែជូនដំណឹងឬសុំការអនុញ្ញាតមក La Cima Cartel ជាមុនសិន ដើម្បីការពារការកើតមានឡើងនូវកំហុសឆ្គងណាមួយដោយ អចតនា។
ទន្ទឹមនឹងនេះ La Cima Cartel សង្ឃឹមយ៉ាងមុតមាំថា សិល្បករ សិល្បការិនីទាំងអស់ នឹងចូលរួមសហការ ដើម្បីបង្ហាញពីការគោរព និងឱ្យតម្លៃនូវស្នាដៃរបស់ក្រុមចម្រៀងយើងខ្ញុំ ក៏ដូចជាសិល្បករដទៃទៀតផងដែរ។

គួរបញ្ជាក់ថា បទចម្រៀងរបស់ក្រុម La Cima Cartel ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរួមមាន បទ «កម្រ», «អូនសីតា», «ស្រាមួយកែវ» និងបទ «10» ជាដើម។

ទាក់ទិននឹងចំណាត់ការរបស់ក្រុមចម្រៀង La Cima Cartel ឱ្យសិល្បករ និង សិល្បការិនី ត្រូវសុំការអនុញ្ញាតពីម្ចាស់ដើមមុននឹងយកបទចម្រៀងទៅសម្តែងតាមកម្មវិធីនានា កវីជើងចាស់ លោក សុខ ជំនោរ ក៏បង្ហាញការគាំទ្រផងដែរ ដោយលោកបានបញ្ជាក់ថាការពិតច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាមានយូរហើយមិនមែនមិនអនុវត្តទេ តែជាការលើកលែងពីផលិតករ៕May be an illustration of ticket stub and text