ក្រោយពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ៤លានរៀល ដល់អ្នកដែលបានផ្តល់ដំណឹង ដើម្បីឈានទៅដល់ការចាប់ខ្លួនអ្នកដែលបានវាយសម្លាប់សត្វឈ្លូស បុរសជាជនសង្ស័យក៏បានចូលសារភាព។ការចូលខ្លួនមកសារភាពនេះ ក៏ព្រោះតែមានអ្ននកផ្តល់ដំណឹងទៅឱ្យសមត្ថកិច្ចមូលដ្ឋាន និងបានណែនាំឱ្យជនសង្ស័យនោះ ចូលខ្លួនមកសារភាព ដើម្បីទទួលទោសទៅតាមច្បាប់។

ជនសង្ស័យមានឈ្មោះ តាន់ អ៊ូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរជាសន្តិសុខក្រុមហ៊ុនមួយ នៅជិតកន្លែងកើតហេតុ។

បច្ចុប្បន្ន អាជ្ញាធរខេត្តកោះកុងបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ រកអ្នកពាក់ព័ន្ធបន្ថែម។