ប្រទេសកូរ៉េខាងជើង ៖ យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមបិទស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស ដូចជា ប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា ។ ចំណែកប្រទេសកូរ៉េខាងត្បូងលើកឡើងថា ការបិទស្ថានទូតនៅក្រៅប្រទេសនេះ គឺចង្អុលបង្ហាញឱ្យឃើញថា កូរ៉េខាងជើងកំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ច ។North Korea closes multiple embassies around the world: Report - The Taiwan  Timesកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មន្ត្រីស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា បានចូលជួបមេដឹកនាំប្រទេសទាំងពីរដើម្បីលាឈប់ពីតំណែង ដោយសារកូរ៉េខាងជើងបានបិទស្ថានទូតនៅប្រទេសទាំងពីរនេះ ។North Korea closes multiple embassies around the world

ចំណែកក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលើកឡើងថា ការបិទស្ថានទូតរបស់កូរ៉េខាងជើង គឺជាសញ្ញាចង្អុលបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងបញ្ហាលំបាកក្នុងការស្វែងរកប្រាក់នៅក្រៅប្រទេស ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសដែលមានគោលដៅកំណត់ថវិកាសម្រាប់គម្រោងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ។ ហេតុនេះ វាពិបាកក្នុងការថែរក្សាស្ថានទូតកូរ៉េខាងជើងនៅក្រៅប្រទេសដូចមុន ។

ប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា បានបង្កើតទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើងតាំងពីឆ្នាំ១៩៧០ មកម៉្លេះ ហើយប្រទេសទាំងពីរនេះនៅតែរក្សាទំនាក់ទំនងផ្នែកកងទ័ព និងជាប្រភពនៃការស្វែងរកប្រាក់នៅក្រៅប្រទេស តាមរយៈគម្រោងសហការផ្សេងៗ ដូចជា គម្រោងសាងសង់រូបសំណាកជាដើម ។ មុននេះ ប្រទេសកូរ៉េខាងជើងមានទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចំនួន១៥៩ ប៉ុន្តែមានទំនាក់ទំនងការទូតត្រឹមតែ៥៣ ប៉ុណ្ណោះនៅក្រៅប្រទេស ។South Korea, US and Japan condemn North Korea's alleged supply of munitions  to Russia - ABC News

រីឯសារព័ត៌មានជប៉ុនបានចុះផ្សាយកាលពីចុងខែតុលា ឆ្នាំ២០២៣ ដោយយោងតាមប្រភពមិនបង្ហាញឈ្មោះថា ប្រទេសកូរ៉េខាងជើងមានគម្រោងបិទស្ថានទូតយ៉ាងតិចចំនួន១០ នៅក្រៅប្រទេស រួមទាំងស្ថានកុងស៊ុលនៅហុងកុងផងដែរ ដោយសារមានបញ្ហាសេដ្ឋកិច្ច ៕ ប្រភព ៖ pptv hd