នៅរដូវស្លឹកឈើជ្រុះ សីតុណ្ហភាពមានការប្រែប្រួលជាប្រចាំ ដូច្នេះមនុស្សជាច្រើនតែងទទួលរងនូវការក្អក ស្លេសជាប់ក ក៏ដូចជាផ្តាសាយធ្ងន់ធ្ងររហូតដល់ប៉ះពាល់នឹងទងសួតផងដែរ។ ដូច្នេះដើម្បីព្យាបាលការរលាកទងសួតយ៉ាងមានប្រសិទ្ធភាព យើងសូមណែនាំអាហារដូចខាងក្រោម៖
១.Radish៖ radish គឺជាមើមមួយប្រភេទដែលភាគច្រើនត្រូវបានគេប្រើវាដើម្បីបំបាត់ការក្អក និងស្លេស។ ការទទួលទានគ្រាប់ radish នឹងជួយឱ្យការក្អកស្ងប់ស្ងាត់ ក៏ដូចជាការពារទងសួត និងជួយពង្រឹងមុខងារសួតផងដែរ។
២.ផ្លែក្រូច៖ ផ្លែក្រូចដូចជា ក្រូចឃ្វិច ក្រូចថ្លុង និងក្រូចឆ្មារ អាចជួយទប់ស្កាត់ប្រតិកម្មរលាក និងជួយការពារជំងឺផ្តាសាយ ក៏ដូចជាជួយការពារសុខភាពទងសួតដែលបណ្តាលមកពីធូលីផងដែរ។ មិនតែប៉ុណ្ណោះវាក៏ជួយបង្កើនភាពស៊ាំរបស់រាងកាយ ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងជួយឱ្យងើបឡើងវិញពីភាពអស់កម្លាំង។
៣.ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវមានសមាសធាតុស្ពាន់ធ័រដែលហៅថា sulforaphane ដែលវាមានមុខងារលាងសម្អាតសារធាតុគ្រោះថ្នាក់ដែលជាប់នឹងសួត។ លើសពីនេះផ្កាខាត់ណាខៀវក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន C និងបេតាការ៉ូទីន ដែលជួយទ្រទ្រង់សុខភាពកោសិកាសួត និងភាពស៊ាំផងដែរ។
៤. ប៉េងប៉ោះ៖ សារធាតុ Lycopene នៅក្នុងប៉េងប៉ោះមានប្រសិទ្ធភាពក្នុងការការពារជំងឺសួតយ៉ាងមានប្រសិទ្ធភាព ដោយសារតែ lycopene កាត់បន្ថយអុកស៊ីសែនដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយដែលកើនឡើងដោយសារតែការជក់បារីដោយហេតុនេះវាអាចទប់ស្កាត់ការខូចខាតសួត ក៏ដូចជាបង្កើនអត្រាស្រូបយកសារធាតុល្អៗនៅក្នុងរាងកាយ។
៥.ត្រីម៉ាកែល៖ អូមេហ្គា-៣ ដែលមានច្រើននៅក្នុងត្រីម៉ាកែល នឹងជួយការពារជំងឺស្ទះសួតរ៉ាំរ៉ៃ នៅពេលដែល Omega-3 ត្រូវបានស្រូបចូលទៅក្នុងរាងកាយ វាត្រូវបានបំប្លែងទៅជា eicosanoid ដែលជួយកាត់បន្ថយការរលាករ៉ាំរ៉ៃ និងជួយការពារសុខភាពសួតដែលត្រូវបានបំពុលដោយសារធាតុបំពុលផ្សេងៗ៕
ប្រភព៖kormedi.com










