ជាទូទៅប្រាក់បៀវត្សរ៍ផ្លូវការសម្រាប់មេដឹកនាំពិភពលោកមានចាប់ពីកម្រិតមធ្យមរហូតដល់កម្រិតអ្នកមាន ប៉ុន្តែមេដឹកនាំជាច្រើនបានប្រកាសពីទ្រព្យសម្បត្តិដ៏ច្រើនមុនពេលចូលកាន់តំណែង ខណៈដែលអ្នកខ្លះមានទ្រព្យសម្បត្តិកើនឡើងច្រើនក្នុងពេលកាន់តំណែងកំពូលនេះ។ ដូច្នេះហើយ តើអ្នកដឹងទេថា មេដឹកនាំណាខ្លះដែលមានទ្រព្យសម្បត្តិច្រើនជាងគេ?

១.វ្លាឌីមៀរ ពូទីន (Vladimir Putin)៖ ពូទីន បានកាន់តំណែងជាប្រធានាធីបតីសហព័ន្ធរុស្ស៉ីលើកទី១ចាប់ពីឆ្នាំ ១៩៩៩-២០០០ និងលើកទី២ចាប់ពីឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ន។ យោងតាមគេហទំព័រ Celebrity Net Worth បានរាយការណ៍ថាទ្រពសម្បត្តិបច្ចុប្បន្នរបស់ប្រធានាធីបតី វ្លាឌីមៀរ ពូទីន មានសរុបទាំងអស់ ៧០ ពាន់លានដុល្លារអាមេរិក។

២.គីម ជុងអ៊ុន (Kim Jong-Un)៖ លោក គីម ជុងអ៊ុន បានកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងចាប់ពីឆ្នាំ ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ៥ ពាន់លានដុល្លារ។

៣.គីម ជុងអ៊ីល (Kim Jong-il)៖ លោក គីម ជុងអ៊ីល គឺជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ដែលលោកគីម ជុងអ៊ីល បានកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៩៣-២០១១ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ៤ ពាន់លានដុល្លារ។Kim Jong Il's cultural legacy: Propaganda paintings, communist 'Godzilla' - The Washington Post

៤.ម៉ែល ហ្សីណាវី (Meles Zenawi) លោក ម៉ែល ហ្សីណាវី បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសអេត្យូពីតាំងឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៥ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ៣ ពាន់លានដុល្លារ។Meles Zenawi Interview for the African Human Development Report - YouTube

៥.Sebastian Pinera៖ លោក Sebastian Pinera បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសឈីលីលើកទីមួយពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ និងលើកទីពីរពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ២.៨ ពាន់លានដុល្លារ។Sebastián Piñera: o rico empresário superado por um Chile turbulento | Exame

៦.ដូណាល់ត្រាំ (Donald Trump)៖ លោក ដូណាល់ត្រាំ បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសសហរដ្ឋអាមេរិកពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ចំនួន ២ ពាន់លានដុល្លារ។Donald Trump: Presidency, Family, Education

៧.សាដាម ហ៊ូសេន (Saddam Hussein)៖ លោក សាដាម ហ៊ូសេន គឺជាប្រធានាធិបតីទីប្រាំរបស់អ៊ីរ៉ាក់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ និងលើកទីពីរពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៣ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ចំនួន ២ ពាន់លានដុល្លារអាមេរិក៕Saddam Hussein Fast Facts | CNN